មិនលាក់​បាំង​ច្រើន! ឈីន រតនៈ ប្រាប់ថាធ្លាប់កែកុន​ច្រើនដង​ទម្រាំ​​អាច​​ស្អាត​ដូចសព្វថ្ងៃ

//s9.kh1.co/f0/f0ebfc9b549f01a9ab925a60b53cfa8a604bee23.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តារាស្រី​ល្បីឈ្មោះ​ប្រចាំផលិតកម្ម​ហង្ស​មាស ឈីន រតនៈ ប្រាប់ថាធ្លាប់កែកុនច្រើនដងទម្រាំ​អាច​ស្អាត​ដល់​សព្វថ្ងៃ

កញ្ញា ឈីន រតនៈ ជាអតីតបេក្ខភាពក្នុងកម្មវិធីប្រលងចំរៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទីពីរ ហើយបច្ចុប្បន្ន រតនៈ ជាតារាស្រីកុងត្រាប្រចាំផលិតកម្មល្បីឈ្មោះធំមួយ នោះគឺផលិតកម្ម​រស្មី​ហង្សមាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រតនៈ
រតនៈ

កាលពីពេលថ្មីៗនេះ ម្ចាស់បទ "ខ្ញុំមានអ្នកណា?" បានធ្វើឲ្យមហាជន ជាពិសេសយុវវ័យមិត្តអ្នកគាំទ្រ មានការភ្ញាក់​ផ្អើល​ជាខ្លាំង ក្រោយកញ្ញា បានសរសេរផុសលើបណ្ដាយសង្គម IG ផ្ទាល់ខ្លួនថា "កើតមកមិនស្អាតតែម្ដង ឱ្យខ្ញុំ​ហែល​​ឆ្លងមុខកាំបិតច្រើនម្ល៉េះ” ដោយអមមកជាមួយរូបជាច្រើនស្លឹក ទាំងរូបនៅមិនទាន់បានឆ្លងកាត់មុខកាំបិត និងមុខវះកាត់រួចមកបង្ហាញមហាជន។

រតនៈ
រតនៈ

តាមការសង្កេតមើលជាក់ស្ដែងរវាងរូបទាំងពីរ(រូបកែររួច និងមិនទាន់កែរ)ឃើញថាមានការខុសប្លែកគ្នាខ្លាំង ទាំង​ទម្រង់​មុខក៏ដូចជាម្រស់ទាំងមូល មានការធ្លាស់ប្ដូច្រើនសឹងតែមិនអាចជឿនឹងភ្នែកខ្លួនឯង។ យ៉ាងណាមិញ បើទោះ​បីនេះ​មិនមែនជារូបសម្បិត្តដែលស្រីស្អាតរូបនេះ មិនទទួលបានពីធម្មជាតិក្ដី តែ រតនៈ នៅតែ​អាចទទួល​ការ​ស្រលាញ់​ពី​អ្នកគាំទ្រ​ ហើយទទួលបានភាពល្បីល្បាញឥតដាច់នោះឡើយ៕

រតនៈ
រតនៈ
ឈីន រតនៈ
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T