ផ្ទុះការ​​សង្ស័យ​ ក្រោយ​ តន់ ច័ន្ទសីម៉ា ប្រើ​​ប្រយោគ​​នេះ​​​ជាមួយ ខេមរៈ សិរីមន្ត

//s9.kh1.co/91/91ec2de30e1ef2071d66373bc30a9b25202b218a.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តន់ ច័ន្ទសីម៉ា ប្រើប្រយោគប៉ុន្មានឃ្លានេះលើបណ្ដាញសង្គមរបស់ខ្លួន

មិត្តអ្នកគាំទ្ររបស់តារាចម្រៀងល្បីឈ្មោះពីរដួងនោះគឺ កញ្ញា តន់ ច័ន្ទសីម៉ា និងលោក សិរីមន្ត ហាក់មានការងឿង​ឆ្ងល់​ជាខ្លាំង ក្រោយកញ្ញា សីម៉ា ប្រើប្រយោគបែបឲ្យហេតុនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ០៩ ខែមិថុនា ថ្មីៗនេះ ដោយបានសរសេរចំណងជើង និងអមជាមួយរូបភាពជាច្រើនស្លឹកហើយបានពោល​យ៉ាង​ដូច្នេះ​ថា "ថ្ងៃនេះបំពេញការងាជាមួយលោកពូ ខេមរៈ សិរីមន្តជាលើកដំបូង​សូមផ្ញើរក្ដីនឹករលឹក​ដល់ពុកម៉ែ​បង​ប្អូន​ផង!”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស៉ីម៉ា និងសិរីមន្ត
ស៉ីម៉ា និងសិរីមន្ត

មានអ្នកគាំទ្រជាច្រើន បានដាក់ការសង្ស័យថាតើនេះជាការឲ្យហេតុមែនទេ? លោក សិរីមន្ត ពិតជាឈានជើង​ចាកចេញពីទ្រនំចាស់ ផលិតកម្មរស្មីហង្សមាស ហើយវិលមកច្រៀងក្នុងទ្រនំថ្មីរបស់​អ្នក​ឧកញ៉ា​វ័យ​ក្មេង ឡេង ណា​វ៉ាត្រា នោះគឺផលិតកម្ម Galaxy Navatra ហើយចាប់ដៃគូជាមួយ តន់ ច័ន្ទសីម៉ា មែន ឬ​យ៉ាង​ណា?។

ស៉ីម៉ា និងសិរីមន្ត
ស៉ីម៉ា និងសិរីមន្ត

ហើយមានមតិខ្លះទៀតក៏លើកឡើងថា ការចាកចេញពីផលិតកម្ម រស្មីហង្សមាស របស់លោក សិរីមន្ត គឺជារឿងដែល​មិនអាចទៅរួចនោះទេ នោះក៏ព្រោះថាលោកមិនទាន់ចប់កុងត្រាជាមួយលំដាប់ផលិតកម្មល្បីឈ្មោះនេះនៅឡើយ។

យ៉ាងណាមិញបន្ទាប់ពីមានការបញ្ចេញមតិផ្សេងៗគ្នា គេពុំទាន់ឃើញម្ចាស់ខ្លួនទាំងពីរ ចេញមុខបកស្រាយជុំវិញ​ករណី​នេះនៅឡើយទេ៕

ខ្លឹមសារផុសរបស់ ស៉ីម៉ា
ខ្លឹមសារផុសរបស់ ស៉ីម៉ា
ខេមរៈ​ សិរីមន្តតន់ ច័ន្ទសីម៉ា
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T