គ្មានអ្នកណាចង់ឲ្យកើតឡើង! អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​ហែម ដា​រិ​ទ្ធិ ពោលពាក្យយ៉ាងក្តុកក្តួលទៅកាន់កូនៗក្រោយលោកបានឆ្លងកូវីដ-១៩

//s9.kh1.co/02/02f03e098a96427945de0fbb03b841e9fe042d33.jpg
សង្គម

 ០៩-មិថុនា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

ពិតជាក្តុកក្តួលក្រោយ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​ហែម ដា​រិ​ទ្ធិ ឆ្លងកូវីដ-១៩ លោកបានពោលពាក្យទាំងនេះទៅកាន់កូនៗ។

ភ្នំពេញ៖ ជាការពិតណាស់ កាលពីម្សិលមិញមហាជនមានការភ្ញាក់ផ្អើជាខ្លាំង  បន្ទាប់ពីមានសារពត៌មានជាច្រើនបានធ្វើការបង្ហោះផ្សាយ ក៏ដូចជានៅ ​លើបណ្តាញសង្គមផ្ទាល់របស់ លោក ហែម ដារិទ្ធិ ដែលជាអភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសថាលោកបានឆ្លងនូវជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​ហែម ដា​រិ​ទ្ធិ តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកបានឆ្លងជំងឺកូវីដ១៩ ក្រោយពីមាន​អាកា​រៈ​មិន​ស្រួលខ្លួន លុះ​ពេល​ពិនិត្យ​សុខភាព​ស្រាប់តែ​មាន​វិជ្ជមាន COVID-19 ​។ ក្នុងនោះផងដែរ លោកបានសរសេរលើគណនេយ្យហ្វេសបុករបស់លោកយ៉ាងដូច្នេះថា សូមបងប្អូនថែរក្សាសុខភាព ទោះកីឡាខ្លាំងមិចក៍ដោយ អោយតែប្រហែស​គឺ​វា​តោងយើងហើយ តែកុំភ្លេច ៣ការពារ ៣កុំ។

ជាក់ស្ដែង ដោយលោកបានឆ្លងជំងឺនេះដោយមិនដឹងខ្លួន ក្នុងអំឡុងពេលនោះលោកក៏បាននៅជួបជុំកូនៗដូចសព្វមួយដង ដោយនៅមុននេះបន្តិចលោកក៏បានសរសេរសារបង្ហោះសុំទោសពីការធ្វេសប្រហេសទៅកាន់កូនៗបែបនេះថា​៖

ជូនពរកូនស្រីមានសុខភាពល្អ! អោយប៉ាសូមទោស ដែលប៉ាបានពរកូន អោយកូនជិះករដើរមើលចំការ ដោយមិនដឹងថាប៉ាមានជម្ងឺនេះតាំងពីពេលនាមក ។ សង្ឍឹមថាកូនៗមានសុខភាពល្អ ទាំងអស់គ្នា

សារ លោក​ហែម ដា​រិ​ទ្ធិ

សូមទស្សនារូបភាពខាងក្រោម៖

លោក ហែម ដារិទ្ធិ
លោក ហែម ដារិទ្ធិ
លោក ហែម ដារិទ្ធិ
លោក ហែម ដារិទ្ធិ
លោក ហែម ដារិទ្ធិ
លោក ហែម ដារិទ្ធិ
សារ លោក ហែម ដារិទ្ធិ
សារ លោក ហែម ដារិទ្ធិ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T