បន្ទាប់ពី ៥១ ថ្ងៃដោយរកអ្នកចាត់ការមិនបាន ពេលនេះក្រុម Tottenham កំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ

//s9.kh1.co/51/517b6b9e232c9d740dbc820d606f6ff997be4b5f.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

​បន្ទាប់ពី ៥១ ថ្ងៃដោយរកអ្នកចាត់ការមិនបាន ពេលនេះក្រុម Tottenham កំពុងស្ថិតក្នុងគ្រោះថ្នាក់ធំហើយ

អឺរ៉ុប៖ បន្ទាប់ពី ៥១ ថ្ងៃដោយគ្មានអ្នកចាត់ការ ពេលនេះ Tottenham Hotspur ត្រូវបានគេនិយាយថា នៅតែកំពុងតាមប្រមាញ់អ្នកចាត់ការគោលដៅរបស់ពួកគេ។ សេចក្តីរាយការណ៍របស់ The Telegraph បានឲ្យដឹងថា Tottenham បានបោះបង់ចោលរាល់ផែនការរបស់ពួកគេ ហើយឥឡូវនេះកំពុងអនុញ្ញាតឱ្យលោក Fabio Paratici នាយកកីឡាថ្មី ធ្វើការសម្រេចចិត្តសម្រាប់ពួកគេ ថាតើអ្នកណាក្លាយជាអ្នកចាត់ការបន្ទាប់របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Fabio Paratici
  លោក Fabio Paratici

ដំបូងលោក Ten Hag ជាគោលដៅរបស់ Spurs ប៉ុន្តែបន្ទាប់ពីគាត់បានចុះកិច្ចសន្យាថ្មីជាមួយ Ajax វាហាក់ដូចជាការយកចិត្តទុកដាក់របស់ Tottenham ត្រូវបានបង្វែរទៅបេក្ខជនផ្សេងទៀត ។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការខកខានមិនបានចុះកិច្ចសន្យាទាំង Mauricio Pochettino ឬ Antonio Conte វាហាក់ដូចជាថា Ten Hag អាចត្រលប់មកក្នុងបញ្ជីគោលដៅរបស់ Tottenham ។

លោក Mauricio Pochettino
លោក Mauricio Pochettino

Spurs មិនមានអ្នកគ្រប់គ្រងអស់រយៈពេលជិតពីរខែហើយ ហើយបច្ចុប្បន្នក្រុមមាន់ខ្នាយមាស Tottenham កំពុងស្ថិតក្នុងគ្រោះថ្នាក់ដែលនឹងប៉ះពាល់ដល់ផែនការរបស់ពួកគេសម្រាប់រដូវកាលក្រោយ ខណៈដែលក្រុមផ្សេងទៀតនៃក្របខ័ណ្ឌ Premier League បានធ្វើការចុះហត្ថលេខារួចហើយក្នុងការរៀបចំសម្រាប់យុទ្ធនាការបន្ទាប់៕

James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T