មានគីមឈីនៅផ្ទះ សាកយកមកធ្វើPancake ដែលជាម្ហូបដ៏ពេញនិយមរបស់កូរ៉េ

//s9.kh1.co/f7/f767e1d03d827999e308dd2113d94ab930f060f1.png
អាហារ និង ដើរលេង

 ០៩-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គីមឈី អាចយកមកធ្វើជា Pancake បែបកូរ៉េ ដែលមានគ្រឿងផ្សំសាមញ្ញហើយងាយស្រួលចម្អិន ជាពិសេសវាជាមុខម្ហូបដ៏ល្បីល្បាញរបស់ប្រជាជនកូរ៉េ ។

អាហារ៖ គីមឈី​ គឺជាជ្រក់ម្យ៉ាងដែលធ្វើពីស្ពៃបូកគោ ដូចដែលយើងដឹងស្រាប់ហើយថា គីមឈី ជាមុខម្ហូបដែលល្បីល្បាញជុំវិញពិភពលោក វាអាចញុំាបានជាមួយអាហារច្រើនប្រភេទ ភាគច្រើនត្រូវជាមួយនឹងអាហារបែបកូរ៉េ។ មិនត្រឹមតែប៉ុណ្ណោះ គីមឈី អាចយកមកធ្វើអាហារមួយមុខដ៏ឈ្ងុយឆ្ងាញ់គឺ Pancake ដែលធ្វើពីគីមឈីនេះឯង។ វាមានគ្រឿងផ្សំនិងវិធីចម្អិនដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. គីមឈី (ដាក់តាមចំណូលចិត្ត) 

២. ម្សៅស្រូវសាឡី all purpose flour  ២កូនចានចង្កឹះ

៣. ម្ទះស្អិត chilly paste ១ស្លាបព្រាបាយ

៤. ពងមាន់ ១គ្រាប់

៥. ខ្ទឹមខ្យល់ ខ្ទឹមបារាំង (ហាន់ជាចំណិតៗ)

របៀបចម្អិន៖

១. យកជ្រក់គីមឈីមក​ ស្រង់យកតែសាច់ស្ពៃមកហាន់ជាកង់ៗតូចៗល្មម ដាក់ក្នុងចានមួយសម្រាប់លាយម្សៅ។

គីមឈី Pancake
គីមឈី Pancake

២. បន្ទាប់មកយកម្សៅស្រូវសាឡីចាក់ចូល គោះពងមាន់ចូល ដាក់អំបិលកន្លះស្លាប់ព្រាកាហ្វេ ដាក់ទឹកគីមឈីចូលប្រហែលកន្លះចានចង្កឹះ ហើយលាយជាមួយម្សៅ ថែមទឹកបើសិនលាយម្សៅខាប់ពេក រួចហើយសឹមដាក់ខ្ទឹមខ្យល់និងខ្ទឹមបារាំងចូល ហើយលាយឲ្យសព្វ។ 

គីមឈី Pancake
គីមឈី Pancake

៣. ដាក់ខ្ទះហើយចាក់ខ្លាញ់ចូលទុកឲ្យក្ដៅ ហើយដួសល្បាយដែលលាយហើយចាក់ចូលខ្ទះបរិមាណល្មម (ដូចចៀនស៊ុតដែរ)​ ទុកវាឲ្យឆ្អិន ហើយដាក់ចានរួចរាល់ ចៀនបែបនេះរហូតដល់អស់។ យើងអាចញុំាវាជ្រលក់ជាមួយទឹកស៊ីអីវ ដាក់ល្ងរ នោះលោកអ្នកនឹងទទួលបាន គីមឈី Pancake មួយមុខដែលមានរសជាតិឆ្ងាញ់៕

គីមឈី Pancake
គីមឈី Pancake
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T