ឃើញសម្រស់ក្មេងចឹងមែន! តែឆ្នាំហ្នឹង ពេជ្រ សោភា ទម្លាយអាយុពិត រាងជ្រេថ្នាក់នេះ

//s9.kh1.co/fe/febc1bff4bfaefb1c989594863af947843d3d2cb.jpg
តារា & កម្សាន្ដ

 ០៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ឃើញរូបរាងនៅក្មេង មិនដែលធ្លាប់ដឹងថា អាយុមានទៅហើយ ពេលនេះ អាយដលទម្លាយអាយុពិតៗ ឃើញហើយ ស្មានតែស្រវាំងភ្នែក

រាជធានីភ្នំពេញ ៖ ពិតណាស់ តាំងពីដើរចូលក្នុងវិស័យសិល្បៈរួចមក តារាចម្រៀង ពេជ្រ សោភា ត្រូវបានអ្នកគាំទ្រ សម្គាល់ឃើញ សម្រស់គ្មានផ្លាស់ប្តូរសោះ ខណៈតារាចម្រៀងមួយចំនួនស្រករខ្លួន អាចមើលដឹងច្បាស់ថា សម្រស់មានការវិវឌ្ឍន៍តាមវ័យ តាមអាយុ តែសម្រាប់ តារាស្រីរូបនេះវិញ គ្មានដឹងទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹង រាងស្តើង ការតុបតែងខ្លួនសាមញ្ញៗ ដូច្នេះហើយទើប ធ្វើឲ្យ តារាចម្រៀង ពេជ្រ សោភា មើលទៅមិនទាន់ចាស់ តាមវ័យពិតប្រាកដរបស់ខ្លួន ប្រសិនបើឃើញនោះ មហាជនប្រាកដជា ដាក់ការរំពឹងថា តារាស្រីរូបនេះ ប្រហែលជា ២០ក្រាស់ តែការពិតនោះ គឺអាយុដល់ទៅ ៣៦ឆ្នាំហើយ។

គួរបញ្ជាក់ថា តារាចម្រៀងល្បីប្រចាំប្រទេសរូបនេះ បានបញ្ជាក់ច្បាស់ៗថា ៖

Happy birthday to me អរគុណពុក អរគុណម៉ែ អរគុណបងប្រុស អរគុណបងស្រី អរគុណហ្វេនទាំង២៥ខេត្ត ក្រុង អរគុណដែលតែងតែស្រលាញ់នឹងចូលចិត្តនាងខ្ញុំរហូតមក ឆ្នាំនេះសុំត្រឹមមនុស្សជុំវិញខ្លួនមានសេចក្តីសុខ ៣៧ឆ្នាំហើយ៕

ពេជ្រ សោភា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
https://s9.kh1.co/__image/w=650,h=975,q=100/6f/6ffae2bdf380be52e79434974bb7a9cf90cabe36.png
https://s9.kh1.co/__image/w=650,h=783,q=100/0d/0d4c402428ad214b6c86f1a9ba6bbdd08549a4df.png
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T