Pep ត្រូវការលុយ ៧០លានផោន​បន្ថែម ដើម្បីទិញ​យក Harry Kane និង Jack Grealish មក Man City

//s9.kh1.co/8b/8b505c32723516b264781a638e63c9bf654da709.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Pep Guardiola កំពុងត្រូវការ​លុយ៧០លានផោន ដើម្បី​បង្ក្រប់លុយក្នុង​ការ​ទិញខ្សែប្រយុទ្ធ Harry Kane ពី​ក្លិប Tottenham Hotspur

អង់គ្លេស៖ លោក Pep Guardiola កំពុងត្រូវការ​លុយ៧០លានផោន ដើម្បី​បង្ក្រប់លុយក្នុង​ការ​ទិញខ្សែប្រយុទ្ធ Harry Kane ពី​ក្លិប Tottenham Hotspur និង​ខ្សែបម្រើ Jack Grealish ពី​ក្លិប Aston Villa នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail កាលពីពេលថ្មីៗ​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kane និង Jack
Kane និង Jack

សម្រាប់រដូវកាល​ថ្មីខាង​មុខលោក Pep មាន​គម្រោងមួយគឺ​ជាពិសេសពង្រឹង​ខ្សែប្រយុទ្ធ​ និង​បន្ទាប់​មកគឺខ្សែបម្រើ​នេះ​តែ​ម្ដង។ ដូច្នេះហើយលោក Pep អាច​នឹង​ធ្វើ​ការ​លក់កីឡាករ​ក្មេងៗមួយ​ចំនួនដើម្បីបង្ក្រប់លុយទិញកីឡាករ​ទាំង​ពីរ​ខាង​លើ។

លោក Pep
លោក Pep

យ៉ាង​ណា​ក្ដី​មកទល់​នឹង​ពេល​នេះមិន​ទាន់សារព័ត៌មាន​ណា​មួយចុះ​ផ្សាយ​ពី​កីឡាករ​ក្មេងៗដែល Pep ត្រៀមនឹង​លក់​ចេញ​នៅឡើយ​ទេ៕

ប្រភពDaily Mail

Him Vatana
Vatana (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T