Ziyech អាច​នឹងចាកចេញ​ពី Chelsea ទៅ​លេង​ឲ្យ AC Milan

//s9.kh1.co/b6/b6af939b033c5869a433096529888969780ff158.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើក្លិប Chelsea កីឡាករ Hakim Ziyech ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងកាល​ពី​ពេលថ្មីៗនេះថា អាច​នឹងមក​លេងនៅក្លិប AC Milan

អង់គ្លេស៖ ខ្សែបម្រើក្លិប Chelsea កីឡាករ Hakim Ziyech ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងកាល​ពី​ពេលថ្មីៗនេះថា អាច​នឹងមក​លេងនៅក្លិប AC Milan ។ នេះ​បើយោងតាមការចុះផ្សាយរបស់ Football London

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Hakim Ziyech
  កីឡាករ Hakim Ziyech

បើ​តាមប្រភពខាងលើបានឲ្យ​ដឹងថា ក្លិប AC Milan នេះនឹងចំណាយលុយជាង ៤០លានអឺរ៉ូទិញ​យកកីឡាករ​ខាង​លើ​សម្រាប់រដូវកាលក្ដៅខាងមុខ។ ហើយព័ត៌មាន​ទិញដូរខាង​លើបែកធ្លាយ ក្រោយលោក Thomas Tuchel អ្នកចាត់ការ Chelsea ហាក់បីមិនពេញចិត្ត​នឹង Ziyech និង​ចង់​លក់កីឡាករ​នេះ​ចេញ​មុនរដូវកាល​ថ្មីចាប់ផ្ដើម។

ក្រុម Chelsea
ក្រុម Chelsea

Ziyech បាន​មក​លេង​ឲ្យ Chelsea នៅ​ដើមរដូវកាលឆ្នាំ២០២០/២១កន្លងទៅនេះ ដោយ​ចូល​រួម​លេង​បាន ៣៩ប្រកួត និង​រកគ្រាប់បាល់បាន ៦គ្រាប់៕  

ប្រភពFootball.London

Him Vatana
Vatana (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T