ក្រុមជម្រើសជាតិអេស្ប៉ាញរកឃើញអ្នកឆ្លង​ជំងឺកូវីដ-១៩ ម្នាក់ទៀត មុន​ពេល​ប្រកួត Euro 2020

//s9.kh1.co/c9/c9fe9f367bb451d59e66c8f7d0981d4838318a5c.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែការពារអេស្ប៉ាញ Diego Llorente

បរទេស៖ ខ្សែការពារអេស្ប៉ាញ Diego Llorente ត្រូវ​បានរក​ឃើញ​វិជ្ជមានកូវីដ-១៩ ដែលជា​ករណីទី២ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញមុនចូល​ប្រកួត UEFA Euro 2020 ខាង​មុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Diego Llorente
Diego Llorente

ករណីទី២ក្នុង​ក្រុមខាង​លើនេះ ត្រូ​វបាន​គេសន្និដ្ឋានថាគឺបាន​ឆ្លង​ពីមេក្រុមរបស់​ខ្លួនគឺខ្សែបម្រើ Sergio Busquets ដែល​បាន​រកឃើញ​មាន​កូវីដ-១៩កាលពីថ្មីៗនេះ។

បន្ទាប់ពី​រក​ជំងឺកូវីដ-១៩ នៅ​ក្នុង​ក្រុមជា​បន្ត​បន្ទាប់​នេះ លោក Luis Enrique គ្រជម្រើសជាតិមួយ​នេះមាន​ការ​ព្រួយបារម្ភយ៉ាង​ខ្លាំងថា ចំនួនអ្នកឆ្លង​នឹង​កើនឡើង ដែលអាច​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ការ​ប្រកួត UEFA Euro 2020 ខាង​មុខ។

  លោក Luis Enrique
  លោក Luis Enrique

ប្រកួត Euro 2020 នឹង​ចាប់​ផ្ដើមនៅ​ថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ខាងមុខ៕

ប្រភពDaily Mail

Him Vatana
Vatana (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T