Foden​ អរគុណដល់លោក Southgate សម្រាប់ការផ្តល់ឱកាសជាលើកទី២ ក្រោយមានរឿងកើតឡើងនៅអុីស្លង់

//s9.kh1.co/ef/ef0190d8b865d8bb798962622f729d0a00a1e577.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Foden​ ធ្វើការអរគុណដល់លោក Gareth​ Southgate សម្រាប់ការផ្តល់ឪកាសលើកទី២ នៅក្រោយមានរឿងកើតឡើងនៅអុីស្លង់

អង់គ្លេស៖ កីឡាកររបស់ក្រុមមេឃខៀវ​ Manchester City និង ជាសមាជិកមួយរូបរបស់ក្រុមតោកំណាចអង់គ្លេស គឺ កីឡាករ Phil Foden បានធ្វើការថ្លែងអំណរគុណដល់គ្រូបង្វឹកក្រុមជម្រើសជាតិលោក Gareth Southgate ដែលបានផ្តល់ឪកាសលើកទី២ បន្ទាប់ពីមានរឿងរ៉ាវកើតឡើងនៅអុីស្លង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Phil Foden
  កីឡាករ Phil Foden
  កីឡាករ Phil Foden
  កីឡាករ Phil Foden

គួរបញ្ជាក់ផងដែរថា​ កីឡាកររបស់ក្រុមមេឃខៀវ Manchester City គឺ កីឡាករ Phil Foden និងកីឡាកររបស់ក្រុមបិសាចក្រហម​ Manchester United គឺ កីឡាករ Mason Greenwood ត្រូវបានគេបញ្ជូនត្រឡប់មកប្រទេសអង់គ្លេសវិញភ្លាមៗ ក្រោយរំលោភគោលការណ៏ណែនាំស្តីអំពី Covid-19​​ បន្ទាប់ពីពួកគេបានបង្ហាញខ្លួនក្នុងដំណើរកំសាន្តទៅកាន់ប្រទេសអុីស្លង់ចំពេលដែលរូបគេមានការចោទប្រកាន់ពីការនាំសង្សាររបស់ពួកគេទៅកាន់សណ្ឋារគាវិញ។

  គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate
  គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate
  កីឡាករ Phil Foden
  កីឡាករ Phil Foden

ទោះយ៉ាងណាលោក Foden បានវិលត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិវិញវិញនៅពេលមានទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុម Manchester City ។ មុនការប្រកួតជើងឯកអ៊ឺរ៉ុបកីឡាករវ័យ ២១ ឆ្នាំរូបនេះនៅតែមានអំណរគុណចំពោះគ្រូបង្វឹកអង់គ្លេសលោក Southgate ដែលបានផ្តល់ឱកាសឱ្យគាត់ជាលើកទី ២ ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T