អតីត​កីឡាករ Spurs រូបនេះបង្ហើបពីគោលបំណងក្នុងការវិលត្រឡប់ទៅក្លិបចាស់វិញ

//s9.kh1.co/93/933ce958bda0536dd3dd179219beee95b786b76c.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អតីត​កីឡាករ Spurs មួយរូបបង្ហើបពីគោលបំណងក្នុងការវិលត្រឡប់ទៅក្លឹបចាស់វិញ

បរទេស៖ អតីតកីឡាកររបស់ក្លិបយក្សមាន់ខ្នាយមាសមួយរូប កីឡាករ Danny Rose បានបង្ហើបពីគោលបំណងនិងក្តីស្រមៃក្នុងការវិលត្រឡប់ទៅកាន់ក្លិបចាស់ Tottenham Hotspur របស់គេវិញ ដើម្បីជួយអភិវឌ្ឍន៍ថ្នាល់យុវជនរបស់ក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Danny Rose 
កីឡាករ Danny Rose 

រូបគេបាននិយាយថា រូបគេធ្លាប់ធ្វើការជាមួយយុវជនរបស់ក្លិបហើយរូបគេមានអារម្មណ៍ថាស្និទ្ធស្នាលជាមួយពួកគេណាស់ លើសពីនេះទៅទៀតគេក៏បាននិយាយដែរថាគេពិតជាចង់ចំណាយពេលដើម្បីធ្វើការជាមួយពួកគេណាស់។ កីឡាកររូបនេះក៏បាននិយាយដែរថា រូបគេធ្លាប់និយាយជាមួយប្រធានក្លិបលោក Daniel Levy មុននឹងចាកចេញពីក្លិប ដោយលោកប្រធានក្លិប Daniel Levy បានប្រាប់ទៅកាន់រូបគេថាក្លិបមួយនេះនឹងទទួលស្វាគមន៍រូបគេជានិច្ចនាថ្ងៃអនាគត។

កីឡាករ Danny Rose 
កីឡាករ Danny Rose 

គួរបញ្ជាក់ផងដែរថា នៅពេលនេះកីឡាករ Danny Rose ពុំទាន់មានក្លិបលេងនៅឡើយទេ បន្ទាប់ពីចាកចេញពី Spurs ក្រោយចំណាយពេលជាង ១៤ ឆ្នាំជាមួយគ្នា៕

កីឡាករ Danny Rose 
កីឡាករ Danny Rose 
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T