កីឡាកររបស់ Man Utd រូបនេះ ត្រូវបានដកចេញពីក្រុមជម្រើសជាតិហូឡង់ ដោយ​សារ​​បញ្ហា​របួស

//s9.kh1.co/5c/5c357a236268a2dd6c3508a81c767933995212ee.jpeg
កីទ្បា

 ០៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កាលពីលេង ៩០ នាទីពេញក្នុងក្របខ័ណ្ឌ Premier League ឲ្យក្រុម Manchester United ទល់និងWolves មកម្លេះ។

បរទេស៖ ខ្សែបម្រើរបស់ក្រុម Manchester United កីឡាករ Van de Beek ត្រូវបង្ខំចិត្តដកខ្លួនចេញពីក្រុមជម្រើស ជាតិហូឡង់ដោយសារបញ្ហារបួសកាលពីលេង ៩០ នាទីពេញក្នុងក្របខ័ណ្ឌ Premier League ឲ្យក្រុមបិសាចក្រហម Manchester United ទល់និងក្រុមចចកខ្មៅ Wolves មកម្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Van de Beek
កីឡាករ Van de Beek

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានរងរបួសតាំងពីខែចុងឧសភាមកម្លេះ ប៉ុន្តែលោក Frank de Boer គ្រូបង្វឹកជម្រើសជាតិហូឡង់នៅតែបន្តកោះហៅរូបគេដោយរំពឹងថា នឹងអាចជាសះស្បើយទាន់ពេលវេលា តែជាក់ស្តែង Van de Beek មិនអាចជាសះស្បើយទាន់ពេលឡើយទើបគ្រូបង្វឹកសម្រេចកាត់ឈ្មោះគាត់ចេញតែម្តង ប៉ុន្តែលោក Frank de Boer បានបន្តទៀតថាជម្រើសជាតិហូឡង់មិនមានគម្រោងកោះហៅកីឡាករណាឡើយដើម្បីមកជំនួសកន្លែង Van de Beek នោះទេ៕

កីឡាករ Van de Beek
កីឡាករ Van de Beek
កីឡាករ Van de Beek
កីឡាករ Van de Beek

ប្រភពGoal

SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T