Maurizio Sarri ចង់បានកីឡាករម្នាក់របស់ Chelsea ពេលដែលលោកឡើងកាន់តំណែងនៅក្រុម Lazio

//s9.kh1.co/41/41906e34da1884b85a0285e62af4699e033c925e.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Maurizio Sarri ចង់បានកីឡាករម្នាក់របស់ Chelsea ពេលដែលលោកឡើងកាន់តំណែងនៅក្រុម Lazio

អុីតាលី៖ ​អតីតគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea គឺ លោក​ Maurizio Sarri បានប្រាប់ពីបំណងរបស់លោកថា​ រូបលោកចង់នាំយកអតីតកូនក្រុមរបស់លោកម្នាក់នៅក្រុម Chelsea គឺ កីឡាករសញ្ជាតិអង់គ្លេស Roben Loftus-Cheek ចូលរួមជាមួយលោកនៅពេលដែលរូបលោកឡើងកាន់តំណែងនៅក្រុម Lazio ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោក​ Maurizio Sarri​ កាលនៅដឹកនាំក្រុម Chelsea 
 លោក​ Maurizio Sarri​ កាលនៅដឹកនាំក្រុម Chelsea 
កីឡាករ Loftus-Cheek មុនពេលខ្ចីជើងទៅ Fulham
កីឡាករ Loftus-Cheek មុនពេលខ្ចីជើងទៅ Fulham

លោក Maurizio Sarri បានចងក្រងបញ្ជីកីឡាករដែលគាត់ចង់ធ្វើការជាមួយនៅ Lazio ហើយក្នុងចំណោមអ្នកទាំងនេះមានឈ្មោះជាច្រើនដែលធ្លាប់ធ្វើការជាមួយគាត់កាលពីមុនជាពិសេស​គឺ Loftus-Cheek ។ កីឡាករមួយចំនួនទៀតដូចជា​ កីឡាករ Elseid Hysaj និង Nikola Maksimovic គឺជាកីឡាករពីរនាក់ដែលមានឈ្មោះក្នុងបញ្ជីឥតគិតថ្លៃដែលដឹងច្បាស់អំពីបច្ចេកទេសរបស់ Sarri តាំងពីពេលធ្វើការជាមួយគ្នានៅក្រុម Napoli ហើយនឹងជាការទិញតម្លៃថោកចំនួន ២ ដែលនឹងធ្វើអោយចំនួនកីឡាករកាន់តែប្រសើរឡើង។ 

 លោក​ Maurizio Sarri​ កាលនៅដឹកនាំក្រុម Chelsea
 លោក​ Maurizio Sarri​ កាលនៅដឹកនាំក្រុម Chelsea
កីឡាករ Loftus-Cheek មុនពេលខ្ចីជើងទៅ Fulham
កីឡាករ Loftus-Cheek មុនពេលខ្ចីជើងទៅ Fulham

យោងទៅតាម Corriere dello Sport កីឡាករដំបូងដែលបានស្នើសុំដោយ Sarri សម្រាប់របប Lazio របស់គាត់គឺ Loftus-Cheek អាយុ ២៥ ឆ្នាំជាខ្សែបម្រើរបស់ក្លិបតោខៀវ Chelsea​ ។​ឆាប់ៗនេះក្រុម Lazio នឹងស្នើសុំឱ្យក្រុមតោខៀវ Chelsea លក់កីឡាកររូបនេះក្នុងការទិញនៅចុងបញ្ចប់នៃរដូវកាលនេះសម្រាប់ការបូកសរុបជាមុន៕

 

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T