អ្នកចាំទី​ Kepa របស់ក្រុមតោខៀវ Chelsea ត្រូវបានជម្រើសជាតិអេស្ប៉ាញកោះហៅឱ្យចូលហ្វឹកហាត់

//s9.kh1.co/e4/e433621de29fbdce3e9f9eff5978cc23ee32c145.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អ្នកចាំទី​ Kepa របស់ក្រុមតោខៀវ Chelsea ត្រូវបានជម្រើសជាតិអេស្ប៉ាញកោះហៅចូលហ្វឹកហាត់

បរទេស៖ កីឡាករអ្នកចាំទីសញ្ជាតិអេស្ប៉ាញរបស់ក្រុមតោខៀវ Chelsea គឺ កីឡាករ​​ Kepa Arrizabalaga ត្រូវបានក្រុមជម្រើសជាតិធ្វើការកោះហៅកីឡាករអ្នកចាំទីរូបនេះចូលរួមហ្វឹកហាត់ដើម្បីត្រៀមប្រកួតក្នុងប្រព្រឹត្តិការណ៏ Euro​ 2020​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga 
កីឡាករសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga 
កីឡាករសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga 
កីឡាករសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga 

គួររម្លឹកផងដែរថា កីឡាករសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga បានជាប់ជាជម្រើស១១នាក់សម្រាប់ជម្រើសជាតិសអេស្ប៉ាញ បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងឧ្យក្រុមជម្រើជាតិក្នុងជ័យជម្នះចំពោះការប្រកួតមិត្តភាពជាមួយក្រុម Costa Rica កាលពីខែវិច្ឆិកាឆ្នាំ២០១៧​ ។​ ​គាត់ហាក់ដូចជាបានក្លាយខ្លួនជាកីឡាករសំខាន់ម្នាក់សម្រាប់ក្រុមជម្រើសជាតិក្នុងឆ្នាំ២០១៩ ប៉ុន្តែសម្រាប់នៅក្រុមតោខៀវ Chelsea រូបគេហាក់ធ្លាក់ទម្រង់លេងធ្វើឧ្យគាត់បាត់បង់តំណែងជាអ្នកចាំទីដៃទី១ ហើយបានធ្លាក់ទៅលើកីឡាករ Edouard Mendy ។

កីឡាករសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga 
កីឡាករសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga 
កីឡាករសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga 
កីឡាករសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga 

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញលោក Luis Enrique បានឆ្លើយតបដោយបានកោះហៅកីឡាករចំនួន ៥ នាក់ទៅជាហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃច័ន្ទដោយការមកដល់របស់អ្នកចាំទី Kepa Arrizabalaga កាលពីថ្ងៃអង្គារធ្វើឱ្យគាត់ក្លាយជាកីឡាករទី ៦ ។​​ កីឡាករបន្ថែមចំនួន ៦ នាក់នឹងហ្វឹកហាត់ក្នុងទីតាំងដែលនៅឆ្ងាយពីក្រុមកីឡាករ ២៤ នាក់ក្នុងករណីដែលពួកគេត្រូវការដើម្បីជំនួស Busquets ឬកីឡាករផ្សេងទៀតដែលត្រូវបង្ខំចិត្តដកខ្លួនចេញ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T