ខ្សែបម្រើម្នាក់របស់ក្រុមបិសាចក្រហម Man Utd នឹងអវត្តមានក្នុងព្រឹត្តិការណ៍ Euro​ ដោយសារបញ្ហារបួស

//s9.kh1.co/16/16f8f9a74ded209a41c982ff39de1d234d6f97bf.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើម្នាក់របស់ក្រុមបីសាចក្រហមនឹងអវត្តមានក្នុងព្រឹត្តិការណ៏ Euro​ ដោយសារបញ្ហារបួស

បរទេស៖ អតីតកីឡាកររបស់ក្រុម A​​jax​ និងបច្ចុប្បន្នជាកីឡាករខ្សែបម្រើម្នាក់របស់ក្រុមបីសាចក្រហម​ Manchester United គឺ កីឡាករសញ្ជាតិហូឡង់ Donny Van De Beek បានសម្រេចចិត្តដកខ្លួនពីក្រុមជម្រើសជាតិក្រោយជួបបញ្ហារបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិហូឡង់ Donny Van De Beek
កីឡាករសញ្ជាតិហូឡង់ Donny Van De Beek
កីឡាករសញ្ជាតិហូឡង់ Donny Van De Beek
កីឡាករសញ្ជាតិហូឡង់ Donny Van De Beek

គួររម្លឹកផងដែរថា កីឡាករ Donny Van de Beek បានលេង ៩០ នាទីពេញនៃការប្រកួតបបិទរដូវកាលនៃក្របខ័ណ្ឌ Premier League របស់ក្រុមបិសាចក្រហម Manchester United ទល់នឹងក្រុមចចកខ្មៅ Wolves និងស្ថិតនៅជាកីឡាករបម្រុងសម្រាប់ការបរាជ័យចុងក្រោយរបស់ពួកគេក្នុងព្រឹត្តិការណ៍ Europa League ក្រោមថ្វីជើងក្រុម Villarreal មុនពេលមានឈ្មោះនៅក្នុងបញ្ជីកីឡាករទាំង ២៦ នាក់ចុងក្រោយរបស់លោកគ្រូបង្វឹកក្រុមជម្រើសជាតិ Frank de Boer សម្រាប់ពានរង្វាន់អឺរ៉ុប​ Euro2020 ។

កីឡាករសញ្ជាតិហូឡង់ Donny Van De Beek
កីឡាករសញ្ជាតិហូឡង់ Donny Van De Beek
កីឡាករសញ្ជាតិហូឡង់ Donny Van De Beek
កីឡាករសញ្ជាតិហូឡង់ Donny Van De Beek

ទោះយ៉ាងណាគាត់នៅតែស្ថិតនៅជាកីឡាករបម្រុងដដែលនៅក្នុងប្រកួតដែលទទួលបានលទ្ធផលស្មើ ២-២ ទល់នឹងស្កុតឡេនកាលពីសប្តាហ៍មុន​ មុនពេលខកខានការប្រកួតក្រុមទាំងស្រុងសម្រាប់ក្រុមក្នុងជ័យជម្នះនាថ្ងៃអាទិត្យលើក្រុមជម្រើសជាតិហ្សកហ្ស៊ី។​ តាមរយះរបាយការណ៏មួយចំនួនបានចេញផ្សាយថា កីឡាករ Van De Beek បានកំពុងជួបប្រទះបញ្ហារបួសហើយត្រូវធ្វើហ្វឹកហាត់ដាច់ពីក្រុមធំ តែដោយសារបញ្ហារបួសមិនអាចជាសះស្បើយទាន់ពេលវេលាបានទើបរូបគាត់ដកខ្លួនចេញពីក្រុមជម្រើសជាតិតែម្តង៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T