កីឡាករ Sergi Roberto ត្រូវ Barcelona យកមកប្ដូរ​នឹង​តារាឆ្នើមកម្ពស់ជិត ២ម៉ែត្រ របស់ Man City

//s9.kh1.co/38/38ccc4d445c1144473c1ac963126f65e95dcc146.jpg
កីទ្បា

 ០៨-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

​យោងតាមរបាយការណ៍មួយដែលចុះផ្សាយដោយអេស្បាញ SPORT បានអោយដឹងថា ក្រុមបាសេឡូណា​កំពុង​តែ​ដកកាំភ្លើង​ធំៗ ដើម្បីធានាបាននូវសេវាកម្មរបស់ Aymeric Laporte

អឺរ៉ុប៖ យោងតាមរបាយការណ៍មួយដែលចុះផ្សាយដោយអេស្បាញ SPORT បានអោយដឹងថា ក្រុមបាសេឡូណា​កំពុង​តែ​ដកកាំភ្លើងធំៗ ដើម្បីធានាបាននូវសេវាកម្មរបស់ Aymeric Laporte នៅរដូវកាលដោះដូរកីឡាកររដូវក្តៅ ។ ក្រុម Blaugrana បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូន Sergi Roberto ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បី​ចុះហត្ថលេខាលើកីឡាករអន្តរជាតិអេស្ប៉ាញវ័យ ២៧ ឆ្នាំរូបនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergi Roberto
កីឡាករ Sergi Roberto

ចាប់តាំងពីបានចូលរួមជាមួយក្រុម Manchester City នៅខែមករាឆ្នាំ ២០១៨ Laporte បានបង្កើនទម្រង់លេង​របស់​ខ្លួន​ឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាឆ្នាំ ២០២០/២១ គឺជារដូវកាលដ៏លំបាកសម្រាប់រូបគេក៏ដោយ។

កីឡាករ Aymeric Laporte
កីឡាករ Aymeric Laporte

ក្លិបយក្សកាតាឡាន់កំពុងតែស្ថិតនៅក្នុងទីផ្សារសម្រាប់ខ្សែការពារកណ្តាលរូបនេះ បន្ទាប់ពីបានចុះហត្ថលេខាជាមួយ Eric Garcia ។ ការចង់ចុះកុងត្រាជាមួយខ្សែការពារកណ្តាលម្នាក់ទៀតគឺមិនមែនគ្មានមូលដ្ឋាននោះទេ ព្រោះថា Samuel Umtiti មិនមានអនាគតនៅ Camp Nou នោះទេ ដោយ Barcelona ចង់ផ្តាច់រូបគេនៅរដូវក្តៅនេះ៕

កីឡាករ Aymeric Laporte
កីឡាករ Aymeric Laporte
KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T