តិចនិក​ធ្វើ​ម៉ាស​កាហ្វេ ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ និង​​​បំប៉ន​ស្បែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/46/46ea9dc14dab1cb10de6e26c708c0a8b27a16af0.jpg
យល់ដឹង

 ០៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កាហ្វេ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​។​ ​​ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ព្រម​ទាំង​ប្រឆាំង​នឹង​ភាព​ចាស់​

កាហ្វេ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​។​ ​​ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ព្រម​ទាំង​ប្រឆាំង​នឹង​ភាព​ចាស់​ កាហ្វេ​ក៏​មាន​សមត្ថភាព​​ក្នុង​ការ​​​​ចិញ្ចឹម​បំប៉ន​​ស្បែក​​ផង​ដែរ​។​ ការ​ប្រើប្រាស់​ម៉ាស​កាហ្វេ​អាច​កាត់បន្ថយ​ការ​ហើម​ស្បែក​ និង​​ស្នាម​ដក់​ ដោយ​​ជួយ​ជំរុញ​ចលនា​ឈាម​រត់​។​ ស្រីៗ​យើង​ដែល​ចង់​ទទួល​បាន​​ស្បែក​ស្អាត​ និង​ភ្លឺ​រលោង​ អាច​សាកល្បង​​ធ្វើ​ម៉ាស​កាហ្វេ​ដូច​ខាង​ក្រោម​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ម៉ាស​កាហ្វេ​ និង​ទឹក​ឃ្មុំ

គ្នា​យើង​អាច​លាយ​​ម្សៅ​កាហ្វេ​១​ស្លាបព្រា​បាយ​ និង​ទឹក​ឃ្មុំ​១​ស្លាប​ព្រា​បាយ​​ ដោយ​​កូរ​វា​ឲ្យ​សព្វ​ល្អ​។​ បន្ទាប់​មក​លាប​ម៉ាស​នៅ​លើ​ផ្ទៃ​មុខ​ លើកលែង​តែ​បរិមាណ​នៅ​ជុំវិញ​ភ្នែក​ និង​​ធ្វើ​ការ​ម៉ាស្សា​ថ្នម​​ៗ​ រួច​ទុក​ចោល​រយៈពេល​២០​នាទី​។​ បន្ទាប់​មក​លាង​ជម្រះ​​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​។
ការ​ប្រើ​ម៉ាស​ទឹក​ឃ្មុំ​ និង​កាហ្វេ​​អាច​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ ភាព​ស្ងួត​ និង​​ស្នាម​អុច​ខ្មៅ​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ។

២. ​ម៉ាស​កាហ្វេ​ និង​ទឹក​ដោះ​គោ​

​ដើម្បី​​ធ្វើ​ម៉ាស​មួយ​ប្រភេទ​នេះ​ យើង​ត្រូវ​លាយ​​កាហ្វេកិនហ្មត់​​ចំនួន​១​ស្លាបព្រា​បាយ​ ជាមួយ​នឹង​​ទឹក​ដោះ​គោ​​១​ ឬ​២​ស្លាបព្រា​បាយ​ ដោយ​​កូរ​វា​ឲ្យ​សព្វ​ រួច​យក​មក​លាប​នៅ​លើ​មុខ។​ បន្ទាប់​ពី​ទុក​ចោល​រយៈពេល​១០​ទៅ​១៥​នាទី​ យើង​អាច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។

ម៉ាស​មួយ​ប្រភេទ​នេះ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ពណ៌​ស្បែក​មិន​ស៊ីគ្នា​ ​ហើយ​វា​ក៏​ជួយ​កម្ចាត់​ភាព​កខ្វក់​​ចេញ​ពី​ផ្ទៃមុខ​ ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ផង​ដែរ​។

៣. ​​ម៉ាស​កាហ្វេ​ រមៀត​ និង​ទឹក​ដោះ​គោ​ជូរ​

​​ជាមួយ​គ្នា​នេះ​ដែរ​ ចូរ​លាយ​ម្សៅ​កាហ្វេ​១​ស្លាបព្រា​កាហ្វេ​ រមៀត​១​ស្លាបព្រា​កាហ្វេ​ និង​ទឹក​ដោះ​គោ​ជូរ​១​ស្លាបព្រា​កាហ្វេ​។​ ​បន្ទាប់​មក​យក​ល្បាយ​នេះ​មក​លាប​នៅ​លើ​ផ្ទៃមុខ​ រួច​ទុក​ចោល​រយៈពេល​២០​នាទី។​ ស្រីៗ​យើង​អាច​​ម៉ាស្សា​ថ្នម​ៗ​ជា​រាង​រង្វង់​ និង​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​រលោង​។

រមៀត​​​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក ព្រម​ទាំង​ផ្ទុក​វីតាមីន​C ដែល​អាច​ជួយ​កម្ចាត់​​បញ្ហា​ស្បែក​ស្រអាប់​ និង​​ស្នាម​អុជ​ខ្មៅ​ ខណៈ​ពេល​ដែល​ទឹក​ដោះ​គោ​ជូរ​ផ្ទុក​អាស៊ីដ​Alpha-hydroxy ​ដែល​ជួយ​កាត់​បន្ថយ​ខ្លាញ់​ពី​ផ្ទៃ​មុខ​ និង​ជួយ​បំប៉ន​ស្បែក​មុខ​​។

៤. ម៉ាស​កាហ្វេ​ និង​ប្រទាល​កន្ទុយ​ក្រពើ​

​លាយ​​ម្សៅកាហ្វេ​ ​ចំនួន​២​ស្លាបព្រា​កាហ្វេ​ និង​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ចំនួន​២​ស្លាបព្រា​កាហ្វេ​។ ចូរ​កូរ​វា​ឲ្យ​សព្វ​ល្អ​ ទើប​យក​មក​លាប​នៅ​លើ​មុខ​ ដោយ​ទុក​ចោល​រយៈពេល​១៥​ទៅ​២០​នាទី​ មុន​ពេល​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។

ពិត​ណាស់​ ប្រទាល​កន្ទុយ​ក្រពើ​​​ជា​សមាសភាព​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​ប្រឆាំង​នឹង​​បាក់តេរី​​ដ៏​មាន​ឥទ្ធិពល​ ហើយ​វា​​អាច​​​​ដោះស្រាយ​​បញ្ហា​កើត​មុន​ ស្នាម​ ឬ​​ត្រអក​យ៉ាង​មាន​ប្រសិទ្ធភាព​។​ រី​ឯ​សារធាតុ​កាហ្វេ​អ៊ីន​នៅ​ក្នុង​កាហ្វេ​អាច​ប្រឆាំង​នឹង​ការ​កើត​មុន​ ស្នាម​អុជ​ខ្មៅ​ និង​ជួយ​ឲ្យ​ពណ៌​ស្បែក​ស៊ីគ្នា ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ និង​តឹងណែន​ល្អ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T