«ផ្សិតបុកទឹកប្រហុក» ប្លែកទាំងឈ្មោះ ប្លែកទាំងរសជាតិ

//s9.kh1.co/f5/f53925ead4648132fc0baa9196402172fac06ba7.jpg
អាហារ និង ដើរលេង

 ០៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ផ្សិតជាដំណាំមួយប្រទេសដែលគេអាចយកទៅធ្វើជាមុខម្ហូបបានជាច្រើនមុខតាមចំណង់ចំណូលចិត្ត មិនថាស្លរ​ ឆា ឬបំពងនោះទេ។

កម្សាន្ត៖ ពិតណាស់ ផ្សិតអាចយកទៅធ្វើម្ហូបបានជាច្រើនមុខ តាមការច្នៃប្រឌិតរៀងៗខ្លួន។ តែភាគច្រើន គេឃើញប្រជាជនខ្មែរយកផ្សិតទៅស្លរ ឆា ឬញ៉ាំជាមួយស៊ុបជាដើម។ ជាមួយគ្នានេះដែរ លំហែ បានលើកយកនៅមុខម្ហូបមួយមុខទាក់ទងនឹងផ្សិត ដែលម្ហូបមួយមុខនេះមានឈ្មោះថា «ផ្សិតបុកទឹកប្រហុក» ចំពោះខាងក្រោមនេះជាគ្រឿងផ្សំ និងតបៀបធ្វើផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ

១៖ ផ្សិត

២៖ ខ្ទឹមក្រហម

៣៖ ខ្ទឹមស

៤៖ សណ្ដែកគួរ

៥៖ ជីអាណា

៦៖ ដើមខ្ទឹម

៧៖ ម្ទេសគ្រាប់ និងម្ទេសហ្មត់

៨៖ ប៉េងប៉ោះ

៩៖ ក្រូចឆ្មា

១០៖ស្ករស ឬស្ករត្នោត

១១៖ ទឹកប្រហុក

១២៖ ទឹកអំពិលទុំ

របៀបធ្វើ

យកផ្សិតលាងទឹកឲ្យស្អាត រួចយកនោះផ្សិតទៅស្រុះឲ្យវាឆ្អិនល្អ បន្ទាប់ពីស្រុះផ្សិតរួចរាល់ យើងងាកទៅហាន់ខ្ទឹមក្រហម ជីអាណា សណ្ដែកគួរ និងដើមខ្ទឹម ( ហាន់តាមចំណង់ចំណូលចិត្ត)។ បន្ទាប់មកទៀត ដាក់ខ្ទឹមស ម្ទេសគ្រាប់ ស្ករត្នោតចូលត្បាលបុកវាឲ្យហ្មត់ រួចដាក់ប៉េងប៉ោះដែលហាន់រួច និងដាក់ទឹកក្រូចឆ្មាចូលបុកវាឲ្យលាយបញ្ចូលគ្នាបន្ថែម (ដាក់ក្រូចឆ្មាតាមចំណង់ចំណូលចិត្ត) ជាបន្តដាក់ប៊ីចេង ម្ទេសហ្មត់ និងទឹកប្រហុក រួចបុកបន្ថែមឲ្យវាចូលគ្នាឲ្យសព្វ។ ជាចុងក្រោយដាក់សណ្ដែកគួរ ខ្ទឹមក្រហម និងទឹកអំពិលទុំចូល បុកលាយវាម្ដងទៀតឲ្យចូលជាតិ សឹមដាក់ផ្សិត ជីអាណា និងដើមខ្ទឹមចូលជាការស្រេច។ ចំពោះរសជាតិវិញ ប្រិយមិត្តអាចបន្ថែមបន្ថយតាមចំណងើចំណូលចិត្តបាន៕

ផ្សិត
ផ្សិត
ផ្សិត
ផ្សិត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T