Simeone ដាក់សំណើទៅក្លិបដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើមម្នាក់ពី​ Inter Milan

//s9.kh1.co/69/69e502f93b561cc3def500fc43926760e8b062d5.jpg
កីទ្បា

 ០៨-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អ្នកចាត់ការក្លឹប Atletico Madrid លោក Diego Simeone ត្រូវបានគេរាយការណ៍ថាបានផ្តោតលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លិប Inter Milan គឺកីឡាករ Lautaro Martinez ។

បរទេស៖ អ្នកចាត់ការក្លិប Atletico Madrid លោក Diego Simeone ត្រូវបានគេរាយការណ៍ថាបានផ្តោតលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លិប Inter Milan គឺកីឡាករ Lautaro Martinez

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះរកបាន ១៩ គ្រាប់និង Assist បាន ១១ គ្រាប់អោយ Inter Milan នៅគ្រប់ការប្រកួតនៅរដូវកាលនេះ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពី Atletico និងគូប្រជែងអេស្ប៉ាញ Real Madrid ។

martinez
martinez

បើទោះជាមានពាក្យចចាមអារ៉ាមយ៉ាងនេះក្តីក៏កីឡការរូបនេះហាក់ពិបាកក្នុងការចាកចេញពីក្លិប Inter Milan ណាស់ខណៈដែលនៅជាប់កិច្ចសន្យាជាមួយក្លិប២ឆ្នាំទៀតឯណោះ។ យ៉ាងណាមិញបើតាមប្រភពពីកាសែតអេស្ប៉ាញ AS បានឲ្យដឹងថា លោក Simeone បានដាក់សំណើឲ្យ Atletico តាមទិញកីឡាករវ័យ ២៣ ឆ្នាំរូបនេះ ប៉ុន្តែអាចមានឧបសគ្គសំរាប់ម្ចាស់ជើងឯក La Liga ខណៈតម្លៃខ្លួនរបស់ Martinez ត្រូបាន Inter កំណត់ក្នុងតម្លៃ ៧០ លានផោន។

martinez
martinez

ប្រធានក្លិប Inter Milan លោក Steven Zhang បានសារភាពថាក្លឹបនឹងត្រូវលក់កីឡាករនៅរដូវក្តៅនេះបន្ទាប់ពីជួបការលំបាកផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតពិភពលោក ប៉ុន្តែនេះមិនមានន័យថាគាត់នឹងអនុញ្ញាតឱ្យកីឡាករសំខាន់ៗចាកចេញដោយតម្លៃថោកៗនោះទេ៕

Siemone
Siemone
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T