Pep Guardiola ប្រាប់ Riqui Puig ឱ្យរក្សាភាពអត់ធ្មត់ ខណៈរូបគេត្អូញត្អែរដែលគ្រូបង្វឹកមិនសូវដាក់ឱ្យចូលលេង

//s9.kh1.co/ac/ac6dedbb1b9506d89a3549f7f6b618348b8cf892.jpg
កីទ្បា

 ០៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

​Pep Guardiola ប្រាប់ Riqui Puig ឱ្យរក្សាភាពអត់ធ្មត់ ខណៈរូបគេត្អូញត្អែរដែលគ្រូបង្វឹកមិនសូវដាក់គាត់ឱ្យចូលលេង

អឺរ៉ុប៖ លោក Pep Guardiola បានផ្តល់ដំបូន្មានដល់កីឡាករវ័យក្មេង Riqui Puig របស់ក្រុម Barcelona ហើយបានប្រាប់ទៅខ្សែបម្រើរូបនេះ ឲ្យអត់ធ្មត់នៅឯកីឡដ្ឋាន Camp Nou ។ Puig ត្រូវបានជាប់ជាក្រុមដំបូងជាផ្លូវការកាលពីរដូវកាលមុន ប៉ុន្តែមានការលំបាកសម្រាប់ពេលវេលាលេង ហើយបានលេង La Liga ពីរដងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡការ Riqui Puig
កីឡការ Riqui Puig

លោក Guardiola និងលោក Puig ទាំងពីរនាក់បានចូលរួមការប្រកួតកីឡាវាយកូនហ្គោលមួយនៅឯ Mallorca កាលពីថ្ងៃច័ន្ទដែលជាកន្លែងដែលអតីតគ្រូបង្វឹករបស់ Barca បានផ្តល់នូវដំបូន្មានខ្លះៗដល់យុវជន។

កីឡការ Riqui Puig
កីឡការ Riqui Puig

លោកនិយាយថា Iniesta មិនបានជាប់ជម្រើសដំបូងទេរហូតដល់គាត់មានអាយុ ២៤ ឆ្នាំ។ មនុស្សម្នាគិតថាការលេងឱ្យ Barcaរ បង្វឹកក្រុម Barca ឬដឹកនាំវាងាយស្រួល ។ អ្វីគ្រប់យ៉ាងមានការលំបាករបស់វា។ គាត់ជាក្មេងប្រុសខ្លាំង គាត់មានគុណសម្បត្ តិវាជាបញ្ហានៃការតស៊ូ អត់ធ្មត់ ។ តវ៉ាតិចតួច ហើយបន្តដំណើរទៅមុខទៀត។ បាល់ទាត់នឹងផ្តល់ជូនអ្នកវិញ ប្រសិនបើអ្នកប្តេជ្ញាថានឹងបន្តទៅមុខទៀត

កីឡការ Riqui Puig
កីឡការ Riqui Puig

ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា Barca បានបន្តកិច្ចសន្យារបស់ Puig រហូតដល់ឆ្នាំ ២០២៣ ទោះបីជាវាមិនប្រាកដថា គាត់នឹងស្នាក់នៅក្នុងក្លឹបក៏ដោយ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T