Wijnaldum សម្រេចចិត្តបោះបង់ Barca ខណៈ PSG ហ៊ានឱ្យប្រាក់ខែគុណនឹង ២

//s9.kh1.co/5f/5fea8fba5ee635225b4cd220d5fbdc3b836308d6.jpg
កីទ្បា

 ០៨-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

​Wijnaldum សម្រេចចិត្តបោះបង់ Barca ខណៈ PSG ហ៊ានឱ្យប្រាក់ខែគុណនឹង ២

អឺរ៉ុប៖ PSG បានឆ្មក់ចុះកិច្ចព្រមព្រៀងពីក្រុម Barcelona លើកីឡាករ Georginio Wijnaldum របស់ក្រុម Liverpool បន្ទាប់ពីក្លិប Catalans បានព្រមព្រៀងសម្ដីជាមួយនឹងតារាហូឡង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Georginio Wijnaldum
  កីឡាករ Georginio Wijnaldum

ចាប់ពីនាទីដែលលោក Wijnaldum បានប្រកាសថា លោកនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ លោកមានគោលបំណងទៅក្រុម Barcelona និង Camp Nou ប៉ុន្តែវាហាក់ដូចជាត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីគាត់បើកទទួលយកសំណើរបស់ PSG ក្នុងរង្វង់ប្រាក់ខែទ្វេដង។ ប្រសិនបើ Barcelona មិនដំឡើងការដេញថ្លៃទេនោះ Wijnaldum នឹងចូលរួមជាមួយ PSG ។

  កីឡាករ Georginio Wijnaldum
  កីឡាករ Georginio Wijnaldum

គួរឱ្យដឹងដែរថា Georginio បានផ្លាស់ប្តូរចិត្តកាលពីម្សិលមិញ គាត់មិនបានចូលរួមជាមួយ Barça ទេ ហើយឥឡូវនេះ គាត់គឺជាកីឡាករថ្មីរបស់ PSG ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T