ផ្លូវការ! Aston Villa បាន​ទិញ​យក​ខ្សែ​បម្រើ​មួយ​រូប​ពី​ Norwich City

//s9.kh1.co/73/7331fbcadf5cedf6b282146d101ad6fa828a63fd.jpg
កីទ្បា

 ០៨-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Aston Villa បាន​ទិញ​យក​ខ្សែ​បម្រើ​មួយ​រូប​ពី​ Norwich City

អង់គ្លេស៖ ក្លិប​ Aston Villa បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​​​ ក្នុង​ការ​​ទិញ​យក​ខ្សែ​បម្រើ​អាហ្សង់ទីន​ Emi Buendia ពី​ក្លិប​​ Norwich City ម្សិលមិញ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ក្លិបនេះ​ផ្ទាល់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Buendia
Buendia

បើ​តាម​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ ក្លឹប​ខាង​លើ​បាន​ព្រមព្រៀង​ទិញ​យក​ Buendia ពី​ Norwich City ក្នុង​តម្លៃ​ជាង​៤៦លានដុល្លារ​។

យ៉ាង​ណា​ក្ដី​ខាងក្លិប​ទាំង​ពីរ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​ពី​តម្លៃ​ខ្លួន​ ដែល​ពួក​គេ​បាន​ទិញ​លក់​ ក៏​ដូច​ជា​រយៈពេល​កុងត្រា​ជា​មួយ​កីឡាករ​នេះ​នៅ​ឡើយ​ទេ​ ដោយ​ខាង​ភាគី​ទាំង​សងខាង​នឹង​ធ្វើ​ការ​ប្រកាស​​ជា​លម្អិត​​ ក្រោយ​ពេល​ដែល​ខ្សែ​បម្រើ​រូប​នេះ​ត្រលប់​មក​ពី​ការ​ចូល​រួម​ប្រកួត​ជម្រុះ​ World Cup នៅថ្ងៃនេះ។

Buendia
Buendia

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Buendia បាន​ប្រឡូក​​អាជីព​កីឡាករ​បាល់ទាត់​ក្រុម​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១៣មក ដោយ​ចូល​រួម​លេង​បាន​២៣៧ប្រកួត​ និង​រកគ្រាប់​បាល់​បាន​៤១​គ្រាប់​៕

ប្រភពAston Villa

Him Vatana
Vatana (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T