ដកខ្លួនពី Haaland និង Mbappe ហើយ! នៅរដូវក្ដៅនេះ Liverpool មានទុនទិញកីឡាករតែ...

//s9.kh1.co/ae/aeda63a813535b0eba894765059c90bc0cc61c9c.jpg
កីទ្បា

 ០៧-មិថុនា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ Liverpool មានទុនទិញកីឡាករតែ៥០លានផោនប៉ុណ្ណោះ

បរទេស៖ ក្រោយទិញបានខ្សែការពារកណ្តាលវ័យ២២ឆ្នាំ Ibrahima Konate កាលពីពេលថ្មីៗនេះ ក្លិបហង្សក្រហម Liverpool កំពុងតែមានគម្រោងទិញយកខ្សែបម្រើម្នាក់ និងខ្សែប្រយុទ្ធម្នាក់ទៀតមករួមក្រុមនៅទីផ្សារដោះដូរ រដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ibrahima Konate
Ibrahima Konate

ក្នុងនោះដែរបើតាមគេហទំព័រ ESPN បានឲ្យដឹងថាក្លិបលោក Jurgen Klopp មួយនេះមានទុនតែ៥០លានផោន​ប៉ុណ្ណោះក្នុងការទិញយកកីឡាករមករួមក្រុមនៅរដូវក្ដៅនេះ។ ហើយកីឡាករថ្លៃៗដូចជា Jadon Sancho, Erling Haaland និង Kylian Mbappe ក៏គ្មានវត្តមានក្នុងបញ្ជីគោលដៅរបស់ក្លិបមួយនេះដែរ៕


លោក Jurgen Klopp
លោក Jurgen Klopp

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T