ហានិភ័យ! រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងភូមិសាស្រ្តស្រុកសូទ្រនិគម និងស្រុកជីក្រែង

//s9.kh1.co/84/8487c85438f12a0d3ecc89d181c46094bb704058.png
សង្គម

 ០៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សូមប្រុងប្រយ័ត្ន រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងភូមិសាស្រ្តស្រុកសូទ្រនិគម និងស្រុកជីក្រែង

សៀមរាប: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញការឆ្លងរាលដាលជំងឺ កូវីដ-១៩ ជាបន្តបន្ទាប់ ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង សរុបចំនួន៦៦នាក់(ស្រុកសូទ្រនិគម៣១នាក់ និងស្រុក ជីក្រែង៣៥នាក់) ដែលករណីនេះគឺជាការឆ្លងក្នុងសហគមន៍ ហើយពុំទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់ អំពីប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង និងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រនេះ ត្រូវបង្កើនការ ប្រុងប្រយ័ត្ន និងចូលរួមអនុវត្តដូចខាងក្រោម៖

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T