ត្រូវគេរិះគន់ព្រាត ក្រោយពី មេដឹកនាំគណបក្សឥណ្ឌាម្នាក់ ថា វីរុសកូវីដ ក៏មានសិទ្ធិរស់រាន មានជីវិតដូចមនុស្ស

//s9.kh1.co/b4/b43ed214a8a24e390df85d1d21c6e5e623227e01.jpg
យល់ដឹង

 ០៧-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

រងការរិះគន់ពេញប្រទេស! ក្រោយពី មេដឹកនាំគណបក្សឥណ្ឌាម្នាក់ថា វីរុសកូវីដ ក៏មានសិទ្ធិរស់រានមានជីវិតដូចមនុស្សដែរ

ឥណ្ឌា៖ អតីតរដ្ឋមន្រ្តីរដ្ឋ Uttarakhand និងជាមេដឹកនាំគណបក្ស Bharatiya Janata លោក Trivendra Singh Rawat បានចាត់ទុកវីរុសនេះថាជា សារពាង្គកាយមានជីវិតដែលមានសិទ្ធិរស់រានមានជីវិត ដែលនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោក​ Trivendra Singh Rawat មានប្រសាសន៍ដូច្នេះថា៖

បើមើលទៅតាមជ្រុងទស្សនវិជ្ជា វីរុសកូវីដ១៩ ក៏ជាភាវៈរស់ឬ សរីរៈដែលមានជីវិតផងដែរ។ វាមានសិទ្ធិរស់រានមានជីវិតដូចមនុស្សដូចគ្នាដែរ។ ប៉ុន្តែយើង (មនុស្ស) គិតថាខ្លួនយើងជាមនុស្សវៃឆ្លាតបំផុត ហើយចង់លុបបំបាត់វាចោល។ ដូច្នេះ វាកំពុងបំប្លែងតែខ្លួនឥតឈប់ឈរ។

លោក​ Trivendra Singh Rawat

ទោះយ៉ាងណា លោក Rawat បាននិយាយថា មនុស្សត្រូវតែវៃឆ្លាតដើម្បីយកឈ្នះវីរុសនេះ ដើម្បីសុវត្ថិភាព។

ប្រសាសន៍លើកឡើងរបស់លោក Rawat ត្រូវបានយកទៅ​ត្រូល (Troll) ពេញបណ្តាញសង្គម ហើយមានអ្នកខ្លះបានស្តីបន្ទោសចំអកឡកលើយ ថែមទាំងលែបខាយសើចចំអកដល់រដ្ឋាភិបាលផងដែរ៕

ប្រភព៖ Daily Star

លោក Trivendra Singh Rawat
លោក Trivendra Singh Rawat
លោក Trivendra Singh Rawat
លោក Trivendra Singh Rawat
លោក Trivendra Singh Rawat
លោក Trivendra Singh Rawat
វីរុសកូវីដ១៩
វីរុសកូវីដ១៩
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T