លែងក្រហើយប៉ុណ្ណេះ! ក្រុមអ្នកនេសាទក្រីក្រក្លាយជាអ្នកមាន ក្រោយពីរកឃើញ “កម្អួតត្រីបាឡែន” ដែលមានតម្លៃជាង១លានដុល្លារ

//s9.kh1.co/25/258e6844563c62e15788f030146e82fcf3634f9b.jpg
សង្គម

 ០៦-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកនេសាទចំនួន៣៥នាក់ បានរកឃើញកម្អួតត្រីបាឡែនយ៉ាងធំ ដែលមានទម្ងន់១២៧គីឡូក្រាម និងតម្លៃជាង១.៥លានដុល្លារអាមេរិក។

យេមែន៖ អ្នកនេសាទចំនួន៣៥នាក់ រស់នៅក្នុងប្រទេសយេមែន បានរកឃើញកម្អួតត្រីបាឡែនយ៉ាងធំ ដែលមានតម្លៃសន្ធឹកសន្ធាប់ តាំងពីខែកុម្ភៈ ឆ្នាំ២០២១មកម៉្លេះ។ នេះបើយោងតាមប្រភពសារព័ត៌មាន Daily Mail ចុះផ្សាយនៅថ្ងៃទី០១ ខែមិថុនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងឡើយក្រុមអ្នកនេសាទ បានឮដំណឹងថាមានសាកសពត្រីបាឡែនដ៏ធំមួយក្បាលអណ្ដែតនៅលើឈូងសមុទ្រ Aden ហើយពួកគេបាននាំយកសាកសពត្រីបាឡែនទៅច្រាំង និងវះពោះមើល ទើបអាចរកឃើញកម្អួតត្រីបាឡែនដ៏កម្រនេះ ដែលមានទម្ងន់១២៧គីឡូក្រាម និងអាចលក់បានប្រាក់ចំនួនជាង១.៥លានដុល្លារអាមេរិកឯណោះ។

ទន្ទឹមនឹងនេះដែរ អ្នកនេសាទម្នាក់ បានឲ្យដឹងថា ភ្លាមៗនៅពេលដែលពួកគេចូលទៅជិតសាកសពត្រីបាឡែន ពួកគេបានធុំក្លិនខ្លាំង និងមានអារម្មណ៍ថា ប្រាកដជាមានអ្វីម៉្យាងនៅក្នុងខ្លួនត្រីបាឡែនជាមិនខាន ដូច្នេះហើយទើបពួកគេនាំគ្នាវះពោះរបស់វាមើល។

យ៉ាងណាមិញ ប្រាក់ដែលបានទទួល ក្រុមអ្នកនេសាទចែកគ្នា ដោយអ្នកខ្លះយកទៅសង់ផ្ទះ ទិញឡាន ប្ដូរទូកនេសាទ និងអ្នកខ្លះទៀត គ្រោងនឹងរៀបការផងដែរ។

គួរបញ្ជាក់ដែរថា កម្អួតត្រីបាឡែនមានតម្លៃខ្លាំងណាស់ ដែលគេអាចយកទៅធ្វើជាគ្រឿងផ្សំផលិតទឹកអប់ឲ្យមានក្លិនក្រអូប និងគ្រឿងសម្អាងជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនេសាទ
អ្នកនេសាទ
អ្នកនេសាទ
អ្នកនេសាទ
ពេលនាំយកសពត្រីបាឡែនទៅច្រាំង
ពេលនាំយកសពត្រីបាឡែនទៅច្រាំង
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន

ប្រភពDaily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T