Ronaldo កំពុងធ្វើឱ្យអ្នកគាំទ្រផ្ទុះការសង្ស័យជាថ្មី បន្ទាប់ពីគាត់បានផ្ញើសារអបអរសាទរទៅលោក Ancelotti បែបនេះ

//s9.kh1.co/05/055343ecd3f463a6422d5ea27a66cb5d563e2837.jpg
កីទ្បា

 ០៤-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

​Ronaldo កំពុងធ្វើឱ្យអ្នកគាំទ្រផ្ទុះការសង្ស័យជាថ្មី បន្ទាប់ពីគាត់បានផ្ញើសារអបអរសាទរទៅលោក Ancelotti បែបនេះ

អឺរ៉ុប៖ កីឡាករ Cristiano Ronaldo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ Real Madrid ម្តងទៀតដែលពេលនេះ Carlo Ancelotti បានត្រលប់មក Bernabeu វិញហើយ។ ខ្សែប្រយុទ្ធ និងអ្នកចាត់ការសញ្ជាតិអុីតាលីបានរីករាយនឹងពេលវេលារបស់ពួកគេជាមួយគ្នានៅពេលដែលអតីតគ្រូបង្វឹក Napoli គ្រប់គ្រង Madrid នៅចន្លោះឆ្នាំ ២០១៣ និង ២០១៥ មុនពេលគាត់ត្រឡប់មកវិញថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

កីឡាករ Ronaldo កំពុងទទួលបានប្រាក់ឈ្នួលយ៉ាងច្រើន ហើយមិនមានក្រុមច្រើនអាចផ្តល់ប្រាក់ខែឱ្យគាត់ជិតនឹងអ្វីដែលគាត់រកបាននៅ Juve ទេនៅពេលនេះ។ ក្រុមមួយក្នុងចំណោមក្រុមដែលអាចមានលទ្ធភាពគឺ Madrid ហើយវាហាក់ដូចជាគាត់កំពុងចែចង់ជាមួយពួកគេដោយសង្ឃឹមថានឹងទទួលបានការត្រឡប់មកវិញ។

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

Calciomercato បានរាយការណ៍ថា ទំនាក់ទំនងរវាងគាត់ និងលោក Ancelotti នៅតែរឹងមាំ ហើយខ្សែប្រយុទ្ធរូបនេះ បានផ្ញើសារទៅគាត់ ដើម្បីអបអរសាទរចំពោះការតែងតាំងគាត់ជាអ្នកចាត់ការរបស់ Madrid ៕

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T