អីយ៉ា! គណនី Tik Tok ពូរាជ្យ កំពុងទទួលការគាំទ្រនិងសរសើរពីហ្វេនៗ ជាមួយនឹង Content ប្លែកៗគួរឲ្យចាប់អារម្មណ៍

//s9.kh1.co/7e/7e3b7a0d4c41499d30bcb1ef24b799d25058c7f4.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ទន្ទឹមនឹងទទួលការគាំទ្រពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកនិងយូធូប ពូរាជ្យ ឬមានឈ្មោះជាភាសាអង់គ្លេស Pireach បានងាកមកបង្កើតគណនី Tik Tok បាននឹងកំពុងទទួលការគាំទ្រយ៉ាងខ្លាំងមិនធម្មតា

ភ្នំពេញ៖ ទន្ទឹមនឹងទទួលការគាំទ្រពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកនិងយូធូប ពូរាជ្យ ឬមានឈ្មោះជាភាសាអង់គ្លេស Pireach បានងាកមកបង្កើតគណនី Tik Tok បាននឹងកំពុងទទួលការគាំទ្រយ៉ាងខ្លាំងមិនធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពូរាជ្យ
ពូរាជ្យ

ក្នុងនោះដែរ គេសង្កេតឃើញថា Content ខ្លីៗដែល ពូរាជ្យ បង្ហោះនៅលើបណ្តាញសង្គម Tik Tok នេះ បានទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រមិនចាញ់លើហ្វេសប៊ុកនោះទេ។ 

ហើយមិនត្រឹមតែប៉ុណ្ណោះ គណនី Tik Tok នេះទទួលបាន Followers ប្រមាណជា ១សែន៤ម៉ឺននាក់ ហើយរាល់វីដេអូរបស់លោកបង្ហោះមានអ្នកចូលមើល និងចូល Like រាប់ពាន់ដង ពិតជាគួរឲ្យសរសើរមែនទែន។

ពូរាជ្យ
ពូរាជ្យ

ទាំងនេះ បានបង្ហាញឲ្យឃើញថា ពូរាជ្យ ពិតជាមានប្រជាប្រិយភាព និងទេពកោសល្យគួរឲ្យសរសើរ ព្រោះមិនថាលោកផលិតវីដេអូបែបអ្វី ហើយបង្ហោះនៅលើបណ្តាញសង្គមបែបណានោះទេ គឺលោកតែងតែទទួលបានការគាំទ្រ និងពេញចិត្តពីអ្នកគាំទ្រគ្រប់មជ្ឍដ្ឋានទាំងអស់។

ពូរាជ្យ
ពូរាជ្យ

គួររម្លឹកដែរ ពូរាជ្យ មិនត្រឹមតែជាអ្នកផលិតវីដេអូបង្ហោះលើបណ្តាញសង្គមនោះទេ​ ហើយលោកគឺជាតារាចម្រៀងក្នុងក្រុមចម្រៀង Thirthy-Five ហើយធ្លាប់ចូលប្រកួតចម្រៀងក្នុងកម្មវិធីលំដាប់អន្តជាតិ និងធ្លាប់សម្តែងលើឆាកតន្ត្រីធំៗរាប់មិនអស់នោះទេ៕

ចង់ដឹងថាគណនី Tik Tok របស់ ពូរាជ្យ បែបណានោះ ចុចលើតំណរនេះ៖ https://www.tiktok.com/@pireach_pureach

ពូរាជ្យ
ពូរាជ្យ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T