CEO ក្រុមហ៊ុនមេឌាឡូដ ប្ដេជ្ញាគាំទ្រវិស័យភាពយន្តកម្ពុជា ដោយការវិនិយោគ ទឹកប្រាក់យ៉ាងតិចកន្លះលានដុល្លារ នៅឆ្នាំក្រោយ

//s9.kh1.co/66/66c78bcf540f43d6b6f806dc149de5246741ea1d.jpg
តារា & កម្សាន្ដ

 ២១-ធ្នូ-២០២២ ៣ល្ងាច · មួយឆ្នាំមុន

ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយមកនេះ ក្រុមហ៊ុន Mediaload តែងតែគាំទ្រលើការផលិតរឿងខ្លី ដោយការផ្ដល់ជាថវិកា ក៏ដូចជាការស្វែងរក Sponsor សម្រាប់ក្រុមផលិតករវ័យក្មេង ជាច្រើនក្រុម។

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ លោក អ៉ិន វិចិត្រ (In Vichet) នាយក​ប្រតិបត្តិ នៃក្រុមហ៊ុន Mediaload បាន​ចូលរួមបង្ហាញវត្តមាន ក្នុងនាមជាអ្នកឧបត្ថម្ភ នៅក្នុងកម្មវិធីបិទនៃមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ប្រចាំឆ្នាំ ២០២២ នៅឯសាលមហោស្រពចតុមុខ ក្រោមការរៀបចំឡើងដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក អ៉ិន វិចិត្រ (In Vichet) នាយក​ប្រតិបត្តិ នៃក្រុមហ៊ុន Mediaload នៅក្នុងកម្មវិធី

ក្នុងនោះដែរ លោក អ៉ិន វិចិត្រ (In Vichet) នាយក​ប្រតិបត្តិ នៃក្រុមហ៊ុន Mediaload បានមានប្រសាសន៍ប្រាប់ ខ្មែរឡូត ថាក្នុងនាមលោកផ្ទាល់ ក៏ដូចជាក្រុមហ៊ុន មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែក ឧបត្ថម្ភក្នុងកម្មវិធីថ្នាក់ជាតិ ដ៏វិសេសវិសាលនារាត្រីនេះ។

លោក អ៉ិន វិចិត្រ (In Vichet) នាយក​ប្រតិបត្តិ នៃក្រុមហ៊ុន Mediaload នៅក្នុងកម្មវិធី
លោក អ៉ិន វិចិត្រ (In Vichet) នាយក​ប្រតិបត្តិ នៃក្រុមហ៊ុន Mediaload នៅក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លើសពីនេះ ក្រុមហ៊ុន Mediaload ក៏បានបង្ហើបផងដែរថា លោកមានគម្រោងវិនិយោគលើវិស័យភាពយន្តខ្នាតធំនៅកម្ពុជា ក្នុងចំនួនទឹកប្រាក់ យ៉ាងតិចក៏កន្លះលានដុល្លារដែរ សម្រាប់ឆ្នាំ ២០២៣ ខាងមុខនេះ។

ហើយនេះគឺជាការចូលរួមចំណែក គាំទ្រការអភិវឌ្ឍវិស័យភាពយន្តនៃកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ដើម្បីបង្ហាញខ្លួននៅលើឆាកអន្តរជាតិ។ 

លោក អ៉ិន វិចិត្រ (In Vichet) នាយក​ប្រតិបត្តិ នៃក្រុមហ៊ុន Mediaload នៅក្នុងកម្មវិធី
លោក អ៉ិន វិចិត្រ (In Vichet) នាយក​ប្រតិបត្តិ នៃក្រុមហ៊ុន Mediaload នៅក្នុងកម្មវិធី
លោក អ៉ិន វិចិត្រ (In Vichet) នាយក​ប្រតិបត្តិ នៃក្រុមហ៊ុន Mediaload និង​គ្រួសារ
លោក អ៉ិន វិចិត្រ (In Vichet) នាយក​ប្រតិបត្តិ នៃក្រុមហ៊ុន Mediaload និង​គ្រួសារ

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយមកនេះ ក្រុមហ៊ុន Mediaload តែងតែគាំទ្រលើការផលិតរឿងខ្លី ដោយការផ្ដល់ជាថវិកា ក៏ដូចជាការស្វែងរក Sponsor សម្រាប់ក្រុមផលិតករវ័យក្មេង ជាច្រើនក្រុមរួចមកហើយ។ 

លោក អ៉ិន វិចិត្រ (In Vichet) នាយក​ប្រតិបត្តិ នៃក្រុមហ៊ុន Mediaload និងលោកសួន ពៅរត្ន័ទ្យា (Ffee) Head of Sales & Marketing នៃ Mediaload 
លោក អ៉ិន វិចិត្រ (In Vichet) នាយក​ប្រតិបត្តិ នៃក្រុមហ៊ុន Mediaload និងលោកសួន ពៅរត្ន័ទ្យា (Ffee) Head of Sales & Marketing នៃ Mediaload 

នេះជាការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា ទាំងខ្នាតខ្លី និងវែង ដើម្បីឈានទៅរក ភាពរីកចម្រើនទៅមុខរួមគ្នា នាពេលអនាគត៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T