ពេលនេះ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្តីជូនដំណឹង ក្រោយពី ពលរដ្ឋប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ​ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល

//s9.kh1.co/96/961b3a0528b17ee1cd5e8406dc5fdee3dfb3e7f8.jpg
សង្គម

 ០៤-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្តីជូនដំណឹង ក្រោយពីពលរដ្ឋប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ​ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្តាល៖ ក្រោយមានការផ្ទុះការតវ៉ា និង ផ្ទុះអាវុធ រវាងប្រជាពលរដ្ឋ និង ទាហានរួចមក ដោយបានបង្កឱ្យពលរដ្ឋម្នាក់រងរបួស នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នោះមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី០៣ ខែឧសភា​ ឆ្នាំ២០២១នេះ បានចេញសេចក្តីសេចក្តីជូនដំណឹងពាក់ព័ន្ធនឹងការប្រមូលផ្តុំតវ៉ារបស់ប្រជាពលរដ្ឋ ឈានដល់ការបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ (ដីចម្ការបារាំង) ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តកណ្តាល បានជម្រាបដល់ប្រជាពលរដ្ឋនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងតវ៉ាបិទផ្លូវជាតិលេខ៥១ ត្រង់ចំណុចដីរដ្ឋ (ដីចំការបារាំង) ឱ្យបានជ្រាបថា ដីចម្ការបារាំង ជាដីរដ្ឋ ដែលរាជរដ្ឋាភិបាលគ្រៀងរៀបចំ មួយផ្នែក សម្រាប់ប្រើប្រាស់ជាប្រយោជន៍ការពារជាតិ និង មួយផ្នែកទៀត ប្រើប្រាស់វិស័យបរិស្ថាន ជាទីតាំងសម្រាក់ទុកដាក់សំរាម និង សំណល់រឹងចុងក្រោយ។

ទន្ទឹមនិងនោះ ក្រុមការងារគណៈកម្មការអន្តរក្រសួង.ដោះស្រាយផល.ប៉ះ.ពាល់ កំពុងខិតខំសិក្សាស្រាវជ្រាវ ដើម្បីឈាន.ដល់ការដោះស្រាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ បើកផ្លូវឱ្យមានការធ្វើចរាចរណ៍ជាធម្មតាឡើងវិញ និង សូមមានការអត់ធ្មត់ ដោយចូលរួមការសម្របសម្រួល ជាមួយអាជ្ញាធរមានសមត្ថកិច្ច និង ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់៕

អភិបាលខេត្តកណ្តាល 
អភិបាលខេត្តកណ្តាល 
https://s9.kh1.co/__image/w=613,h=885,q=100/0b/0bfc60113ebaf7be9b243e3bca037a52ed32867f.png
https://s9.kh1.co/__image/w=333,h=576,q=100/d1/d183b7ed05a013745ec9c2cce00a2f5c7d2c85b2.jpg
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T