ចាប់ពីថ្ងៃនេះតទៅ ហាមជួបជុំលើសពី១៥នាក់ លើកលែងតែករណីទាំងនេះ

//s9.kh1.co/0e/0e72a16e6974e817212f50ef546881284ef275ec.jpg
សង្គម

 ០៣-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចាប់ពីថ្ងៃនេះតទៅ មិនអនុញាតិឱ្យមានការជួបជុំលើសពី១៥នាក់ទេ លើកលែងតែករណីទាំងនេះ

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ​រដ្ឋបាល បានចេញសេចក្តីសម្រេច ហាមឃាត់រាល់ការជួបជុំលើសពី១៥ នាក់ នៅក្នុងរាជធានីភ្នំពេញ នេះបើយោងតាមប្រការ៣ នៅក្នុងសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះការហាមឃាត់ មិនអនុញាតិឱ្យមានការជួបជុំលើសពីចំនួនមនុស្ស១៥ នោះ ក៏មានករណីលើកលែងចំនួន ៨ ចំណុចដូចខាងក្រោម៖​

  • ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ និងរង្វង់សាច់ញាតិ ដែលរស់នៅក្នុងលំនៅឋាន ទីសំណាក់ជាមួយគ្នា ក្នុងកម្មវិធីប្រពៃណី និងពិធីសាសនាផ្សេងៗ។
  • ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយកសំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន។
  • ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
  • ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត។
  • ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការ បំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
  • ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្តី។
  • ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
  • ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ដើម្បីបំពេញការងារបម្រើឱ្យសកម្មភាពការងារ មុខរបរ អាជីវកម្ម ដែលមិនត្រូវបានហាមឃាត់ដូចក្នុងប្រការ២ នៃសេចក្តីសម្រេចនេះ។
https://s9.kh1.co/__image/w=650,h=921,q=100/30/30714f1704be863ec95f6a47e8df9e98134967dc.jpg
https://s9.kh1.co/__image/w=650,h=918,q=100/ca/ca6737c03952dc2c50964f7dcfb1c0e45d829081.jpg
https://s9.kh1.co/__image/w=650,h=921,q=100/1d/1d6b0c37b20b7ec79db151e760c9692b87c70c99.jpg
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T