មនុស្សស្រីដែលធ្វើឲ្យស្រីដូចគ្នាច្រណែន! ទៅកម្សាន្តបែបវាលស្រែ ក៏មើលទៅគ្រួសារ គង់ ចាន់ស្រីមុំ មានក្តីសុខខ្លាំងដែរ

//s9.kh1.co/bc/bc443d233e940f423a7e4c4018473e6629cd9a69.jpg
តារា & កម្សាន្ដ

 ០១-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្តីសុខខ្លាំងនណាស់មិនបាច់ទៅណាឆ្ងាយ ត្រឹមវាលស្រែក៏ គង់ ចាន់ស្រីមុំ និង គ្រួសារ មានក្តីសុខបែបនេះ។

ភ្នំពេញ៖ ជារឿយៗ តារាសម្តែង គង់ ចាន់ស្រីមុំ តែងតែបង្ហោះរូបភាពបង្ហាញពីសេចក្តីសុខ ជាមួយនឹងក្រុមគ្រួសារទាំងមូលជាហូហែរ ដែលធ្វើឲ្យមានការច្រណែន និង ចាប់អារម្មណ៍សំណាក់អ្នកគាំទ្រជាច្រើនផងដែរ ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានបន្តចែករំលែកពីសកម្មភាព ផ្អែមល្ហែម ស្និទ្ធស្នាលនៅក្នុងគ្រួសារទៀតហើយ ដោយរូបនាងរួមទាំងគ្រួសារ បានធ្វើដំណើរកម្សាន្តបែបគ្រួសារយ៉ាងសាមញ្ញ ទៅកាន់ធម្មជាតិមានវាលស្រែយ៉ាងខៀវស្រងាត់ ជាលក្ខណៈបែបគ្រួសារតូចប៉ុន្តែមើលទៅគ្រួសារអ្នកនាង ពិតជាមានសុភមង្គល និងភាពកក់ក្តៅខ្លាំងមែនទែន ដែលពោពេញដោយស្នាមញញឹម។

លើសពីនេះរូបនាងជាតារាស្រីម្នាក់ ដែលតែងតែទទួលបានការយកចិត្តទុកដាក់ពីស្វាមីយ៉ាងពេញទំហឹង ដែលសកម្មភាពទាំងអស់នេះ បានធ្វើឲ្យមានមនុស្សស្រីដូចគ្នាមិនតិចទេដែលមានចិត្តច្រណែននិងប្រាថ្នាជីវិតដូចតារាស្រីរូបនេះ។ ក្នុងនោះផងដែរ អ្នកគាំទ្រក៏បានសរសើរអំពីគ្រួសារមួយនេះ ដែលតែងតែបង្ហាញពីភាពរីករាយ និងសេចក្តីសុខនៅក្នុងគ្រួសារជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ និង គ្រួសារ 
គង់ ចាន់ស្រីមុំ និង គ្រួសារ 
គង់ ចាន់ស្រីមុំ និង គ្រួសារ 
គង់ ចាន់ស្រីមុំ និង គ្រួសារ 
គង់ ចាន់ស្រីមុំ និង គ្រួសារ 
គង់ ចាន់ស្រីមុំ និង គ្រួសារ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ និង កូនស្រី 
គង់ ចាន់ស្រីមុំ និង កូនស្រី 
គង់ ចាន់ស្រីមុំ និង គ្រួសារ 
គង់ ចាន់ស្រីមុំ និង គ្រួសារ 
គង់ ចាន់ស្រីមុំ និង គ្រួសារ 
គង់ ចាន់ស្រីមុំ និង គ្រួសារ 
គង់ ចាន់ស្រីមុំ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T