សូមប្រុងប្រយ័ត្ន រកឃើញកូវីដ១៩ រាល់ថ្ងៃ! រដ្ឋបាលខេត្តតាកែវ រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ៣០ នាក់​បន្ថែម

//s9.kh1.co/f7/f73abcb623da3b13c625440a0ae850bac038ff9c.jpg
សង្គម

 ០១-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

រកឃើញរាល់ថ្ងៃ សូមប្រុងប្រយ័ត្ន! រដ្ឋបាលខេត្តតាកែវ រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ៣០ នាក់​បន្ថែម

តាកែវ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាល បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣០នាក់បន្ថែមទៀត។ ករណីទាំងនេះ គឺសុទ្ធសឹងតែករណីឆ្លងនៅក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះ មានទាំង កសិករ ពលករ នគរបាល ពេទ្យធ្មេញ មន្ត្រីរាជការ កម្មករនិង កម្មការិនីរោងចក្រ ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ និង​កាត់ផ្តាច់​ការចម្លង​ចូលក្នុង​សហគមន៍ រដ្ឋបាលខេត្តតាកែវ ក៏​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​ជាបន្ទាន់ និង​ប្រញាប់​រួសរាន់ ទៅ​ផ្តល់​វត្ថុ​សំណាក ដើម្បី​វិភាគ​រក​វីរុស​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​រៀងរាល់​ម៉ោង​ធ្វើការ (​រួមទាំង​ថ្ងៃ​ឈប់សម្រាក​) ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់ខ្លួន អោយបាន​តាម​បទបញ្ជាផ្ទៃក្នុង សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ​។​

​ចំពោះ​អ្នកពាក់ព័ន្ធ​ដទៃទៀត ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ជាប្រចាំ ត្រូវ​ពិនិត្យ​កម្តៅ​យ៉ាងតិច ២​ដង ក្នុង ១​ថ្ងៃ និង​ត្រូវ​សម្រាក់​នៅផ្ទះ​បន្ទប់​ដាច់ដោយឡែក​តែម្នាក់ឯង និង​ត្រូវអនុវត្ត​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​អោយបាន​ម៉ឺងម៉ាត់​បំផុត ជាពិសេស​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុងករណី​មានការ​សង្ស័យ ឬ​ប្រែប្រួល​សុខ​ភាពខុសប្រក្រតី ដូចជា ឡើងក​ម្តៅ​លើសពី​៣៧ អង្សា​សេ ក្អក កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក ថប់ៗ​ដង្ហើម ត្រូវ​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរពេទ្យបង្អែក​តាម​ក្រុង​-​ស្រុក ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ តាមរយ​:​លេខ​ទូរស័ព្ទ ០១៦ ៨៩៥​ ៩៥៥

https://s9.kh1.co/__image/w=650,h=918,q=100/0c/0ca21fceb0137dcfc39c460d430cc6869f82b808.jpg
សេចក្តីជូនដំណឹងរដ្ឋបាលខេត្តតាកែវ
សេចក្តីជូនដំណឹងរដ្ឋបាលខេត្តតាកែវ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T