ញាក់ម្ដងទៀតហើយ! សេវាដឹកជញ្ជូននៅឌូបៃ នឹងប្រើឡានទំនើប Lamborghini ដឹកជញ្ជូនផ្លែស្វាយឲ្យអតិថិជន

//s9.kh1.co/98/984829d088b9af1042d5701bb421f22bf829a3ff.jpg
សង្គម

 ៣១-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកចូលចិត្តទទួលទានផ្លែស្វាយមួយចំនួន កំពុងរង់ចាំយ៉ាងអន្ទះសារចំពោះសេវាកម្ម ផ្លែស្វាយដឹកតាមឡាន Lamborghini ដែលរំពឹងថាសេវាកម្មនឹងចាប់ផ្តើមនៅសប្តាហ៍នេះ។

ឌូបៃ៖ ការទន្ទឹងរង់ចាំបរិភោគស្វាយប៉ាគីស្ថានត្រូវបានបញ្ចប់ ខណៈផ្លែឈើនេះ អាចរកទិញបានតាមផ្សារទំនើបនានាក្នុងទីក្រុងឌូបៃ និងទីក្រុង Sharijah

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រុកបានប្រមូលផ្តុំគ្នាតាមទីផ្សារលក់ដុំ និងរាយ ដើម្បីបានភ្លក្សរសជាតិផ្លែស្វាយប៉ាគីស្ថានជាលើកដំបូងនៅរដូវនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកចូលចិត្តទទួលទានផ្លែស្វាយមួយចំនួន កំពុងរង់ចាំយ៉ាងអន្ទះសារចំពោះសេវាកម្ម ផ្លែស្វាយដឹកតាមឡាន Lamborghini ដែលរំពឹងថាសេវាកម្មនឹងចាប់ផ្តើមនៅសប្តាហ៍នេះ។

គួររម្លឹកដែរថា ផ្លែស្វាយដឹកតាម Lamborghini ដែលរៀបចំឡើងដោយផ្សារទំនើបប៉ាគីស្ថាន បានទទួលជោគជ័យយ៉ាងខ្លាំងនៅទីក្រុងឌូបៃកាលពីឆ្នាំមុន ដោយលទ្ធផលនៃការលក់កើនឡើងទ្វេរដង។

យ៉ាងណាមិញ តាមសម្ដីរបស់លោក Jhanzeb Yaseen ជានាយកគ្រប់គ្រងនៅ Pakistan Super Market Dubai បាននិយាយថា លោកនឹងបើកដំណើរការសេវាកម្ម ដឹកផ្លែស្វាយតាមឡាន Lamborghini នៅថ្ងៃទី០១ ខែមិថុនាក្នុងទីក្រុងឌូបៃ។ ហើយដើម្បីជាការផ្សព្វផ្សាយសារនៃក្តីស្រឡាញ់ក្នុងចំណោមប្រជាជនអារ៉ាប់រួម លោកផ្តល់ជូននូវការជិះក្នុងឡានមួយភ្លែត បន្ទាប់ពីដឹកជញ្ជូនផ្លែស្វាយដល់ផ្ទះអតិថិជនចាប់ពី៣ប្រអប់ឡើង ដែលមានតម្លៃប្រមាណ៤០ដុល្លារអាមេរិក៕    

សូមទស្សនារូបភាពខាងក្រោម៖

ការដឹកជញ្ជូនកាលពីឆ្នាំមុន
ការដឹកជញ្ជូនកាលពីឆ្នាំមុន
ការដឹកជញ្ជូនកាលពីឆ្នាំមុន
ការដឹកជញ្ជូនកាលពីឆ្នាំមុន
ការដឹកជញ្ជូនកាលពីឆ្នាំមុន
ការដឹកជញ្ជូនកាលពីឆ្នាំមុន
ការដឹកជញ្ជូនកាលពីឆ្នាំមុន
ការដឹកជញ្ជូនកាលពីឆ្នាំមុន

ប្រភព: khaleejtimes.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T