មែនក៏អី? Antoine Pinto ប្រកាសថា ខ្លួនជាចៅប្រុស លោក លន់ នន់ ប្អូនប្រុសលន់ នល់

//s9.kh1.co/dd/dd25e3471a92c4229ef5116dd27294f5a3359bf0.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ផ្ទុះការចាប់អារម្មណ៍! ក្រោយ Antoine Pinto ប្រកាសថា ខ្លួនជាចៅប្រុស លោក លន់ នន់ ប្អូនប្រុស លន់ នល់

ថៃ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ និង ការកោតសរសើរ ក្រោយពី កីឡាករប្រដាល់វ័យក្មេងមានសមត្ថភាពរបស់ថៃឈ្មោះ Antoine Pinto បានប្រកាសថា ខ្លួនលោកគឺមានឈាមជ័រជាជនជាតិខ្មែរកាត់បារាំង ដោយបានអះអាងថា ២៥ ភាគរយនៃខ្លួនលោកជាជនជាតិអាស៊ី មានឪពុកជាជនជាតិបារាំង និងម្តាយជាជនជាតិខ្មែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃច័ន្ទនេះតែម្តង កាន់តែធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺ កីឡាករប្រដាល់ Antoine Pinto បានលាតត្រដាងរូបជីតារបស់លោក លន់ នន់  ដែលជាប្អូនប្រុសរបស់លោកសេនាមុខ លន់ នល់ អតីតប្រធានាធិបតី នៃរបបសាធារណៈរដ្ឋខ្មែរ។

ក្នុងនោះ លោក Antoine Pinto បានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖

នេះជារូបភាពរបស់ជីតាខ្ញុំ។ ខ្ញុំមិនដែលស្គាល់គាត់ទេប៉ុន្តែខ្ញុំពិតជាមានឱកាសទៅលេងសមាជិកគ្រួសារខ្លះពីមុន ហើយខ្ញុំពិតជាសង្ឃឹមថានឹងអាចវិលត្រឡប់ទៅវិញឆាប់ៗនេះ។        ខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាចំពោះការស្រឡាញ់និងការគាំទ្រដែលខ្ញុំបានទទួលពីមនុស្សគ្រប់គ្នា។ ហើយចងចាំថាត្រូវមានមោទនភាពជានិច្ចចំពោះថាអ្នកជានរណា៕

Antoine Pinto
Antoine Pinto
Antoine Pinto
Antoine Pinto 
Antoine Pinto 
Antoine Pinto&nbsp;<br>
Antoine Pinto 
Antoine Pinto&nbsp;
Antoine Pinto 
Antoine Pinto&nbsp;
Antoine Pinto 
Antoine Pinto&nbsp;
Antoine Pinto 
ជីតារបស់ Antoine Pinto&nbsp;
ជីតារបស់ Antoine Pinto 
Antoine Pinto កាលនៅកុមារភាព
Antoine Pinto កាលនៅកុមារភាព
សារ&nbsp;Antoine Pinto បានបង្ហោះ
សារ Antoine Pinto បានបង្ហោះ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T