តារាឆ្នើមរបស់ Spurs រូបនេះ ចង់ត្រឡប់ទៅក្លិបចាស់របស់គេវិញ បន្ទាប់ពីរងការរិះគន់ខ្លាំងពីអ្នកគាំទ្រ

//s9.kh1.co/37/37d8ba0ddf9b54113c114f047e344d862e59b258.jpg
កីទ្បា

 ៣១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

​តារាឆ្នើមរបស់ Spurs រូបនេះ ចង់ត្រឡប់ទៅក្លិបចាស់របស់គេវិញ បន្ទាប់ពីរងការរឹះគន់ខ្លាំងពីអ្នកគាំទ្រ

អឺរ៉ុប៖ ខ្សែការពាររបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Serge Aurier បានបញ្ជាក់ថាគាត់នឹងចាកចេញពីក្លិបនៅរដូវក្តៅនេះ ហើយគាត់ចង់ត្រលប់ទៅ Paris Saint-Germain វិញ។ Aurier បាននៅជាមួយ Spurs អស់រយៈពេល ៤ រដូវកាលមកហើយ ប៉ុន្តែគាត់ត្រូវបានដាក់កម្រិតចំពោះការបង្ហាញខ្លួនតែ ៧៧ ប្រកួតប៉ុណ្ណោះនៅ Premier League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Serge Aurier
កីឡាករ Serge Aurier

កីឡាកររូបនេះ នៅសល់រយៈពេល ១៣ ខែទៀតលើកិច្ចសន្យារបស់គាត់ ហើយឥឡូវនេះគាត់បានទទួលស្គាល់ថាគាត់បានឈានដល់ទីបញ្ចប់ជាមួយក្រុម Spurs ។ គាត់បានបន្ថែមទៀតថាគាត់ចង់វិលត្រឡប់ទៅកាន់ Les Parisiens ប៉ុន្តែគាត់នៅតែរក្សាជំរើសរបស់គាត់ឱ្យបើកចំហមុនពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។

កីឡាករ Serge Aurier
កីឡាករ Serge Aurier

កីឡាករ Aurier មានយុទ្ធនាការដ៏ស្វិតស្វាញមួយសម្រាប់រដូវកាល ២០២០/២១ ហើយគាត់គឺជាប្រធានបទនៃការរិះគន់ពីអ្នកគាំទ្រមួយចំនួនចំពោះទំនោររបស់គាត់ក្នុងការធ្វើឱ្យមានកំហុសការពារ៕

James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T