«សម្រាប់ Real Madrid ពេលណា​អ្នក​មិន​ឈ្នះ អ្នកត្រូវ​តែ​ចាក​ចេញ​»! មួយឃ្លា​ចុងក្រោយដ៏មាន​ន័យ​របស់ Zidane

//s9.kh1.co/c9/c979fef530766be7e35ce8d2b72b51cddeab68e8.jpg
កីទ្បា

 ៣១-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​Zinedine Zidane នឹងចេញលិខិតចំហរទៅកាន់អ្នកគាំទ្រ Real Madrid

អឺរ៉ុប៖ តាមរបាយការណ៍ Zinedine Zidane នឹងចេញលិខិតចំហរទៅកាន់អ្នកគាំទ្រ Real Madrid ។ អ្នកចាត់ការ​ដែលការចាកចេញពីក្លឹបត្រូវបានប្រកាសជាផ្លូវការកាលពីបីថ្ងៃមុននេះ ត្រូវបានគេរំពឹងថានឹងនិយាយពីមូលហេតុដែល​គាត់ចាកចេញ។ មានពាក្យចចាមអារាមជាច្រើនទាក់ទងនឹងការមិនចុះសម្រុងគ្នានិងភាពតានតឹងនៅពីក្រោយ​ឆាក​ទាក់​ទងនឹងការផ្ទេរបញ្ជីឈ្មោះនិងកង្វះការគាំទ្រដល់គ្រូបង្វឹក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zinedine Zidane
លោក Zinedine Zidane

លោក Zidane បាននិយាយថា៖ ខ្ញុំយល់ពីបាល់ទាត់ ហើយខ្ញុំដឹងពីតម្រូវការរបស់ក្លិបដូចជា Real Madrid ។ ខ្ញុំដឹងថាពេលណាអ្នកមិនឈ្នះ អ្នកត្រូវតែចាកចេញ ។ ខ្ញុំមិនមែនចង់ហក់លោតទេ ហើយខ្ញុំក៏មិនធុញទ្រាន់នឹង​ការ​បង្វឹកដែរ។ ខ្ញុំពេញចិត្តនឹងទំនាក់ទំនងរបស់ខ្ញុំជាមួយក្លិបនិងប្រធានក្លិបក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែល​មានភាពខុសប្លែកបន្តិចបន្តួច

លោក Zinedine Zidane
លោក Zinedine Zidane

អ្នកគាំទ្រទំនងជាចង់ទទួលបានការយល់ដឹងខ្លះៗអំពីអ្វីដែលនាំឱ្យការសម្រេចចិត្តរបស់ Zidane នៅពេល​ដែលគាត់​ជា​និមិត្តរូបនៃក្លឹប ហើយហាក់ដូចជាសមហេតុផលបំផុតក្នុងការបន្តដឹកនាំក្រុម។ លិខិតចំហរក៏នឹងផ្តល់ពន្លឺកាន់តែ​ខ្លាំង​ផងដែរ នៅពេលដែលក្លិបបានបង្ហាញការគាំទ្រដល់អ្នកគ្រប់គ្រងជាសាធារណៈជាមួយមន្រ្តីក្លឹបនិងលោក Florentino Perez ផ្ទាល់និយាយអំពី Zidane ជាវិជ្ជមាននៅក្នុងឱកាសផ្សេងៗក្នុងរដូវកាលនេះ៕

លោក Florentino Perez និង លោក Zinedine Zidane
លោក Florentino Perez និង លោក Zinedine Zidane
James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T