អ្នកម៉ាក់ នៅតែខ្ញង់! ឱក សុគន្ធកញ្ញា ស្រស់ស្អាតខ្លាំងក្នុងឈុតបុរាណបែបស្រុកស្រែបែបនេះ

//s9.kh1.co/1e/1e444e172f3dc6dba0563fcd944bb1f8d422687d.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សមសួនខ្លាំងណាស់ អ្នកម៉ាក់កូនមួយនៅតែស្រស់ស្អាតក្នុងសម្លៀកបំពាក់បែបបុរាណ។

សៀមរាប៖ ជាការពិតណាស់ តារាចម្រៀងស្រីលំដាប់ប្រទេស ឱក សុគន្ធកញ្ញា ជារឿយៗតែងបង្ហាញខ្លួននៅលើបណ្ដាញសង្គមជាញឹកញាប់ ព្រមទាំងបានបង្ហាញខ្លួនជាមួយនឹង ឈុតសម្លៀកបំពាក់បុរាណខ្មែរយើង យ៉ាងស្រស់ស្អាតខ្លាំង ដែលនេះធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តាមរយៈទំព័រផ្លូវការណ៍របស់តារាស្រីរូបនេះ បានបង្ហោះរូបភាព បង្អួតសម្រស់ដ៏ស្រស់ស្អាត ជាមួយឈុតប្រពៃណីបុរាណខ្មែរបែបលក្ខណស្រុកស្រែ អមនឹងធម្មជាតិខៀវស្រងាត់ដ៏ស្រស់បំព្រង ធ្វើឲ្យសម្រស់អ្នកម៉ាក់កូនមួយរូបនេះរឹតតែស្រស់ស្អាតលេចធ្លោឡើង យ៉ាងទាក់ទាញ  គួបផ្សំជាមួយនឹងទឹកមុខញញឹមបែបសុភាព នារីខ្មែរ ធ្វើឲ្យអ្នកនាងមានលក្ខណៈល្អឥតខ្ចោះជាមួយនឹងសម្លៀកបំពាក់នេះផងដែរ។

យ៉ាងណាមិញ ក្រោយទស្សនិកជន បានឃើញដូច្នេះ រួចមក ពួកគេក៏បានសរសើរនូវ សម្រស់តារាចម្រៀង រូបនេះ ដែលមានសម្រស់ស្អាតពីធម្មជាតិអាចស្លៀកបុរាណខ្មែរ យ៉ាងសមរម្យគ្មានទាស់ត្រង់ណាបន្តិចទាល់តែសោះហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និង កូនប្រុស
ឱក សុគន្ធកញ្ញា និង កូនប្រុស
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T