និយាយត្រង់ៗហ្មង! កីឡាករ Man City រូបនេះថា Man UTD គ្រាន់តែជាក្លិបមធ្យមៗមួយប៉ុណ្ណោះ

//s9.kh1.co/a7/a77739aa66b894859b6a0e7de0123bd13a22eeb8.jpg
កីទ្បា

 ៣១-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Eric Garcia បង្ហើបថាគេនឹងផ្ទេរទៅ Barcelona ព្រមទាំងដៀមដាម Man UTD ផងដែរ

អង់គ្លេស៖ ខ្សែការពារ Eric Garcia នៃក្លិបមេឃខៀវ Manchester City បានបង្ហើបឲ្យដឹងថាគេនឹងចាកចេញពីទឹកដី Etihad ទៅលេងនៅ Barcelona ដែលជាអតីតក្លិបរបស់គេវិញក្រោយរដូវកាលនេះបានបញ្ចប់សព្វគ្រប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Eric Garcia
ខ្សែការពារ Eric Garcia

កីឡាករវ័យ២០ឆ្នាំរូបនេះបានចាប់ផ្ដើមអាជីពនៅ La Masia ដែលជាថ្នាលបណ្ដុះបណ្ដាលយុវជនរបស់ក្លិប Barcelona ប៉ុន្តែបានចាកចេញនៅឆ្នាំ២០១៧ និងផ្ទេរទៅ Manchester City រហូតមកទល់បច្ចុប្បន្ន។

ខ្សែការពារ Eric Garcia កាលលេងនៅ Barcelona 
ខ្សែការពារ Eric Garcia កាលលេងនៅ Barcelona 

ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំចុងក្រោយមកនេះ Garcia បានចូលលេងតែ៣៥ដងគត់ខណៈ លោកគ្រូបង្វឹក Pep Guardiola ក៏ធ្លាប់និយាយដែរថាលោកគ្រូស្តាយគេណាស់ និងមិនចង់ចាកចេញទេ។

ខ្សែការពារ Eric Garcia
ខ្សែការពារ Eric Garcia

ក្រៅពីនោះដែរ គេក៏បាននិយាយពីភាពខុសប្លែករវាងគេនិង ខ្សែការពារ Gerard Pique ថា Pique ធ្លាប់លេងឲ្យ Manchester United ដែលជាក្លិបមធ្យមៗមួយប៉ុណ្ណោះ។

ខ្សែការពារ Gerard Pique កាលលេងនៅ Manchester United 
ខ្សែការពារ Gerard Pique កាលលេងនៅ Manchester United 

យ៉ាងណាមិញថ្លែងប្រាប់សារព័ត៌មាន L'Esportiu គេបានបញ្ជាក់ដោយផ្ទាល់មាត់ថានឹងវិលត្រឡប់ទៅ Barcelona វិញ៖

ខ្ញុំបានគិតគូពីអនាគតរបស់ខ្ញុំ ហើយនេះជាអ្វីដែលខ្ញុំគិតថាល្អបំផុតសម្រាប់ខ្លួនឯង។ ខ្ញុំគិតថានេះជាការសម្រេចចិតកតមួយដ៏អង់អាច ខ្ញុំពិតជាជឿជាក់នូវជំហានថ្មីមួយនេះរបស់ខ្ញុំ។

ខ្សែការពារ Eric Garcia
ខ្សែការពារ Eric Garcia
ខ្សែការពារ Eric Garcia

ដោយឡែក អ្នកកាសែតបានសួរគេពីភាពខុសប្លែករវាងគេនិង ខ្សែការពារ Pique ដែលធ្លាប់ចាកចេញពី Barcelona និងផ្ទេរមកលេងនៅ Manchester United ដែលជាក្រុមនៅទីក្រុង មេនឆេសស្ទ័រ ដែរទើបគេបានថ្លែងថា៖

ខ្ញុំមិនខ្វល់ពីការប្រៀបធៀបរវាងខ្លួនឯងនិង Pique ទេព្រោះពួកយើងជាកីឡាករបាល់ទាត់ផ្សេងគ្នា។ Gerard បានកសាងសមិទ្ធផលច្រើននិងបានក្លាយជាខ្សែការពារកណ្ដាលដ៏ល្អមួយរូបក្នុងលោក ដូច្នេះអ្វីដែលម្យ៉ាងដែលអាចប្រៀបធៀបគ្នាបានគឺ ពួកយើងចេញមកពីថ្នាលយុវជនរបស់ Barcelona ដូចគ្នានិងរស់នៅក្រុង មេនឆេសស្ទ័រដូចគ្នា ប៉ុន្តែគេលេងឲ្យក្រុមដែលមិនសូវជាល្អប៉ុន្មាន(សំដៅលើ Manchester United)។ ខ្ញុំពិតជាសំណាងណាស់ដែលបានលេងនៅក្លិបល្អបំផុតនៅ Manchester វាពិតជារឿងគួរឲ្យខ្មាសណាស់សម្រាប់គេ។

ខ្សែការពារ Eric Garcia
ខ្សែការពារ Eric Garcia
ខ្សែការពារ Eric Garcia

គួររម្លឹកផងដែរថា ខ្សែការពារ Gerard Pique បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់នៅ Barcelona មុននឹងចាកចេញហើយផ្ទេរមកទឹកដី Old Trafford កាលពីឆ្នាំ២០០៥ និងចាកចេញនៅឆ្នាំ២០០៨ ដោយផ្ទេរមក Barcelona វិញ៕

ខ្សែការពារ Gerard Pique 
ខ្សែការពារ Gerard Pique 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T