តថ្លៃគ្នាហើយ! Arsenal ទារ Roma ឲ្យបោះប្រាក់ជិត២២លានលើតុបើចង់បានតារាជួរមុខម្នាក់នេះ

//s9.kh1.co/6c/6c973dd0d3d77a9682172bfd68321ab875bde5a9.jpg
កីទ្បា

 ២៩-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Arsenal នឹងលក់ខ្សែបម្រើរូបនេះក្នុងតម្លៃ២២លានផោន

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍គឺ ក្លិបកាំភ្លើងធំ Arsenal បានទាមទារឲ្យ Roma បង់ប្រាក់ ២១.៥លានផោន(ស្មើនឹងប្រមាណ៣០.៤លានដុល្លារ) បើសិនចង់បានខ្សែបម្រើ Granit Xhaka

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Granit Xhaka
ខ្សែបម្រើ Granit Xhaka

ប៉ុន្តែភាគីលោកគ្រូបង្វឹក Jose Mourinho អាចផ្ដល់ឲ្យតែ១០លានផោន (ស្មើនឹងប្រមាណ១៤.១លានដុល្លារ) តែប៉ុណ្ណោះ។

ខ្សែបម្រើ Granit Xhaka
ខ្សែបម្រើ Granit Xhaka

កីឡាករសញ្ជាតិស្វីសរូបនេះបានក្លាយជាតារាជួរមុខដែលបានចូលលេងយ៉ាងទៀងទាត់ក្នុងក្រុមប៉ុន្តែបើសិន Roma ទទូចសុំទិញពេក នោះ Arsenal នឹងព្រមដាក់លក់ព្រោះ Xhaka អាចនឹងចង់ផ្ទេរទៅលេងនៅអ៊ីតាលីវិញដោយសារបញ្ហាចម្រូងចម្រាសជាមួយអ្នកគាំទ្រ Arsenal កាលពីប៉ុន្មានខែមុន។

ខ្សែបម្រើ Granit Xhaka
ខ្សែបម្រើ Granit Xhaka

ម្យ៉ាងទៀត ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះជាសំណព្វចិត្តរបស់លោកគ្រូ Jose Mourinho ដោយធ្លាប់សរសើរថាគេជាកីឡាករពិសេសទៀតផង។

លោកគ្រូបង្វឹក Jose Mourinho និងខ្សែបម្រើ Granit Xhaka
លោកគ្រូបង្វឹក Jose Mourinho និងខ្សែបម្រើ Granit Xhaka

គួររម្លឹកផងដែរថា Granit Xhaka ចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់នៅក្លិប FC Basel ឯទីក្រុង Basel ប្រទេសស្វីសមុននឹងផ្ទេរទៅ Borussia Monchengladbach ហើយនៅឆ្នាំ២០១៦ គេក៏ផ្ទេរមកលេងនៅទឹកដី Emirates តែម្ដង៕

ខ្សែបម្រើ Granit Xhaka
ខ្សែបម្រើ Granit Xhaka

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T