ប្រកួតយប់ហ្នឹងហើយតែ កូនក្រុមឆ្នើមរបស់លោកគ្រូ Pep រូបនេះបានរងរបួសកំលុងពេលហ្វឹកហាត់

//s9.kh1.co/c0/c0411118b6e3a96f64cbfb3660e007a3a8d664e9.jpg
កីទ្បា

 ២៩-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើឆ្នើមរបស់ Man City ម្នាក់បានរងរបួសកំលុងពេលហ្វឹកហាត់មុនប៉ះ Chelsea

ព័រទុយកាល់៖ ខ្សែបម្រើ Ilkay Gundogan ត្រូវបង្ខំចិត្តដើរចេញពីទីលានហ្វឹកហាត់ បន្ទាប់ពីរងរបួសត្រង់ភ្លៅ ខណៈការប្រកួតសំខាន់រវាង Manchester City និង Chelsea នៅវគ្គផ្ដាច់ព្រ័ត្រ Champions League នឹងឈានចូលមកដល់នៅវេលាម៉ោង២ទាបភ្លឺយប់នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Ilkay Gundogan
ខ្សែបម្រើ Ilkay Gundogan
ខ្សែបម្រើ Ilkay Gundogan កំលុងពេលហ្វឹកហាត់
ខ្សែបម្រើ Ilkay Gundogan កំលុងពេលហ្វឹកហាត់

ដើមឡើយ លោកគ្រូបង្វឹក Pep Guardiola ទំនងជាដាក់ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះឲ្យជាប់ជម្រើស១១នាក់ដំបូងប៉ុន្តែការរងរបួសរបស់ ខ្សែបម្រើវ័យ៣០ឆ្នាំរូបនេះបានធ្វើឲ្យអ្នកគាំទ្រ គ្នាព្រួយបារម្ភខ្លាចបាត់តួសំខាន់ម្នាក់នេះក្នុងទីលានស្របពេលក្លិបមិនទាន់បានចេញសេចក្ដីថ្លែងការណ៍ណាមួយទាក់ទងនឹងស្ថានភាពរបស់ Gundogan ឡើយ។

ខ្សែបម្រើ Ilkay Gundogan កំលុងពេលហ្វឹកហាត់
ខ្សែបម្រើ Ilkay Gundogan កំលុងពេលហ្វឹកហាត់

គួរបញ្ជាក់ផងដែរថា ការប្រកួតនឹងធ្វើឡើងនៅ កីឡដ្ឋាន Estadio Do Dragao នៃទីក្រុងលីបូន ប្រទេសព័រទុយកាល់ ហើយយោងតាមវីដេអូគឺ Ilkay Gundogan បានហ្វឹកហាត់ជាមួយមិត្តរួមក្រុម ប៉ុន្តែគេបានរងការប៉ះទង្គិចនឹងប្រធានក្រុម Fernandinho ទើបបណ្ដាលឲ្យក្លាយជាបែបនេះតែម្ដង។

ខ្សែបម្រើ Ilkay Gundogan កំលុងពេលហ្វឹកហាត់
ខ្សែបម្រើ Ilkay Gundogan កំលុងពេលហ្វឹកហាត់
ខ្សែបម្រើ Ilkay Gundogan កំលុងពេលហ្វឹកហាត់
ខ្សែបម្រើ Ilkay Gundogan កំលុងពេលហ្វឹកហាត់

ខណៈពេលតែមួយ លោកគ្រូបង្វឹក Thomas Tuchel នៃក្លិប Chelsea ឯណោះវិញបានបង្ហើបឲ្យដឹងថាក្រុមរបស់លោកគ្រូមានកីឡាករពេញជើងល្អណាស់ព្រោះ N'Golo Kante និង Edouard Mendy សុទ្ធតែអាចចូលលេងក្នុងការប្រកួតដ៏សំខាន់នេះបាន៕

អ្នកចាំទី Edouard Mendy
អ្នកចាំទី Edouard Mendy
ខ្សែបម្រើ N'Golo Kante 
ខ្សែបម្រើ N'Golo Kante 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T