ចាយលុយមិនស្តាយទេ! Man City គ្រោងនឹងជះលុយ១០០លានដេញតាមយកតារាឆ្នើមរូបនេះ

//s9.kh1.co/63/6370b0ff66b0a9546798012233101a5a8711791f.jpg
កីទ្បា

 ២៩-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Man City ចង់ទិញយកខ្សែបម្រើឆ្នើមនៅ PL ម្នាក់

អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍នឹងតាមទិញយកខ្សែបម្រើ Jack Grealish នៃក្លិប Aston Villa ដោយព្រមចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីនាំយកគេមកទឹកដី Etihad ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

នៅរដូវកាលនេះ បើទោះបីជាភាគីរបស់លោកគ្រូបង្វឹក Pep Guardiola ឈ្នះពាន Premier League និងកំពុងឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូងបង្អស់ក៏ដោយក៏លោកគ្រូនៅតែចង់រកមើលកីឡាករថ្មីៗដើម្បីទិញយកមកពង្រឹងក្រុមផងដែរស្របពេល Grealish ធ្លាប់មានពាក្យចចាមអារ៉ាមថាគេនឹងផ្ទេរមក Manchester United ប៉ុន្តែឥលូវនេះ ប្រធានក្រុម Aston Villa រូបនេះអាចនឹងសម្លឹងចង់ផ្ទេរមកក្លិបដែលមានកៅអីលេង Champions League ដូចជា Man City វិញ។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

យោងតាមសារព័ត៌មាន Daily Mail គឺ Man City គ្រោងនឹងជះលុយដល់ទៅ១០០លានផោន(ស្មើនឹងប្រមាណ១៤១.៨លានដុល្លារ) ក្នុងការតាមយក Jack Grealish ខណៈដែលកុងត្រារបស់គេជាមួយ Aston Villa មានសុពុលភាពរហូតដល់២០២៥ ឯណោះ។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Jack Grealish ជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Aston Villa ផ្ទាល់ដោយចូលរួមជាមួយក្លិបតាំងពីឆ្នាំ២០០១ ហើយនៅឆ្នាំ២០១២ គេក៏បានឡើងមកលេងនៅឈុតធំរបស់ក្រុមប៉ុន្តែធ្លាប់ត្រូវ Aston Villa ដាក់ឲ្យក្លិប Notts County ខ្ចីជើងនៅរដូវកាល ២០១៣-២០១៤៕

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T