ថ្មីៗនេះ សហរដ្ឋអាមេរិកបានឡើងទៅឈរនៅកំពូលតារាងនៃចំណាត់ថ្នាក់ FIVB ផ្នែកស្ត្រីរបស់ពិភពលោក

//s9.kh1.co/4a/4af0196cf50b41f256d8f21fe8b0d107c1077fa7.jpg
កីទ្បា

 ២៩-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

សហរដ្ឋអាមេរិកបានឡើងដល់ចំណាត់ថ្នាក់កំពូលនៃតារាងចំណាត់ថ្នាក់ FIVB ផ្នែកស្ត្រីរបស់ពិភពលោកថ្មី​កាលពីថ្ងៃសុក្រ

អ៊ីតាលី៖ សហរដ្ឋអាមេរិកបានឡើងដល់ចំណាត់ថ្នាក់កំពូលនៃតារាងចំណាត់ថ្នាក់ FIVB ផ្នែកស្ត្រីរបស់ពិភពលោកថ្មី​កាលពីថ្ងៃសុក្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសចិនដែលបានកាន់កាប់តំណែងកំពូលតារាងចាប់តាំងពីខែតុលាឆ្នាំ ២០១៩ បានធ្លាក់មកចំណាត់ថ្នាក់ទី ២ ។ ខណៈដែលប្រទេសប្រេស៊ីលឈរនៅចំណាត់ថ្នាក់លេខ ៣ រីឯប្រទេសជប៉ុនដែលទើបតែផ្តួលចិនក្នុងការប្រកួតព្រឹត្តិការណ៍ FIVB Volleyball Nations League (VNL) ឆ្នាំ ២០២១ បានឡើងពីចំណាត់ថ្នាក់លេខ ៧ មកដល់លេខ ៤ វិញ។

រូបតំណាង
រូបតំណាង

ប្រទេសតួកគី, ស៊ែប៊ី, រុស្ស៊ី, អ៊ីតាលី, សាធារណរដ្ឋដូមីនីកែន និងប្រទេសហូឡង់បានស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៥ ដល់លេខ ១០ រៀងៗខ្លួន។

ការផ្លាស់ប្តូរគឺផ្អែកលើលទ្ធផលពីការប្រកួតក្នុងព្រឹត្តិការណ៍ VNL ដែលកំពុងបន្ត។ យោងតាមអង្គភាពគ្រប់គ្រងបាល់ទះរបស់ពិភពលោក FIVB បានអោយដឹងថាប្រព័ន្ធចំណាត់ថ្នាក់ថ្មីនេះនឹងឆ្លើយតបតាមពេ​លវេលាជាក់ស្តែងបន្ទាប់ពីថ្ងៃប្រកួតនីមួយៗ។

រូបតំណាង
រូបតំណាង

រាល់ការប្រកួតប្រជែងបាល់ទះផ្នែកស្ត្រីក្នុងសប្តាហ៍ទី ១ នៃព្រឹត្តិការណ៍ VNL ឆ្នាំ ២០២១ ពេលនេះបានបញ្ចប់ហើយដោយប្រទេសជប៉ុន, អាមេរិក និងតួកគីមិនដែលចាញ់សោះឡើយ។

ចំណែកផ្នែកបុរសវិញប្រទេសបារាំង, អាឡឺម៉ង់, ជប៉ុន, ស៊ែប៊ី, រុស្ស៊ី, អាមេរិក, ប៉ូឡូញ និងប្រទេសប្រេស៊ីលសុទ្ធតែបានទទួលជ័យជម្នះនៅថ្ងៃសុក្រដែលជាថ្ងៃដំបូងនៃការប្រកួតបាល់ទះផ្នែកបុរស៕

  តារាងចំណាត់ថ្នាក់ FIVB ផ្នែកស្ត្រីរបស់ពិភពលោកថ្មី​  
  តារាងចំណាត់ថ្នាក់ FIVB ផ្នែកស្ត្រីរបស់ពិភពលោកថ្មី​  

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T