ក្លិបមិនចង់ឲ្យនៅបន្ត! កីឡាករ Liverpool រូបនេះបាននិយាយលាមិត្តរួមក្រុមមុនផ្ទេរទៅទឹកដីអាល្លឺម៉ង់

//s9.kh1.co/a0/a0e639bd988649bb062f0e5b2292f2b4447cca69.jpg
កីទ្បា

 ២៩-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខ្សែការពារ Liverpool រូបនេះនឹងផ្ទេរទៅលេងនៅអាល្លឺម៉ង់វិញ

អង់គ្លេស៖ ខ្សែការពារ Ozan Kabak ដែល Liverpool ខ្ចីជើងពីក្លិប Schalke បាននិយាយលាមិត្តរួមក្រុមទាំងអស់ បន្ទាប់ពីថ្នាក់លើរបស់ Liverpool សម្រេចចិត្តមិនទិញយករូបគេផ្ដាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Ozan Kabak
ខ្សែការពារ Ozan Kabak

កីឡាករសញ្ជាតិតួកគីរូបនេះបានផ្ទេរមកទឹកដី Anfield កាលពីខែមករា កំលុងពេលដែល Liverpool កំពុងប្រឈមនឹងវិបត្តិខ្វះខ្សែការពារដោយគេបានចូលលេងយ៉ាងទៀងទាត់ប៉ុន្តែក្រោយរដូវកាលនេះចប់សព្វគ្រប់ គេក៏បានរើចេញពីផ្ទះដែលនៅសព្វថ្ងៃដើម្បីត្រៀមត្រឡប់ទៅក្លិប Schalke ដែលធ្លាក់ចេញពី Bundesliga វិញ។

ខ្សែការពារ Ozan Kabak
ខ្សែការពារ Ozan Kabak

Liverpool មិនចង់ទិញយក Kabak ដោយសារខ្សែការពារបង្គោល Virgil van Dijk ,Joe Gomez និង Joel Matip ជិតនឹងជាសះស្បើយនិងត្រូវគេរំពឹងទុកថានឹងបានចូលលេងនៅរដូវកាលក្រោយហើយបើទោះបីជាតម្លៃខ្លួនរបស់ Kabak ត្រឹមតែ១៨លានផោន(ស្មើនឹងប្រមាណ២៥.៥លានដុល្លារ)ក៏ Liverpool មិនទិញយកដែរ។

ខ្សែការពារ Ozan Kabak
ខ្សែការពារ Ozan Kabak

ជំនួសវិញ Liverpool បានទិញយកខ្សែការពារ Ibrahima Konate ពី RB Leipzig ក្នុងតម្លៃខ្លួន៣៦លានផោន(ស្មើនឹងប្រមាណ៥៦ លានដុល្លារ)៕

ខ្សែការពារ Ibrahima Konate 
ខ្សែការពារ Ibrahima Konate 

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T