អាស៊ី៖ ខ្សែបម្រើ Oscar ដែលបច្ចុប្បន្នលេងនៅក្លិប Shanghai Port FC ឯប្រទេសចិនបានបង្ហើបថារូបគេពិតជាចង់វិលត្រឡប់ទៅលេងនៅ Chelsea វិញបន្ទាប់ពីកុងត្រាអស់សុពុលភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Oscar ធ្លាប់ចំណាយពេលចំនួន៤ឆ្នាំកន្លះនៅទឹកដី Stamford Bridge មុននឹងចាកចេញនៅឆ្នាំ២០១៧ ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះប្រាប់ថាគេចង់ចូលរួមលេងក្នុងព្រឹត្តិការណ៍ Champions League ខណៈ Chelsea ត្រូវប៉ះជាមួយ Manchester City នៅថ្ងៃទី៣០ខែឧសភា នេះហើយ។

កុងត្រារបស់ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះនៅសល់រហូតដល់ឆ្នាំ២០២៤ ទើបគេគិតថាបើសិនវិលត្រឡប់ទៅលេងនៅលីគអឺរ៉ុបវិញគឺប្រាកដជាមានក្លិបខ្លះចាប់អារម្មណ៍លើគេ។

Oscar បានថ្លែងប្រាប់ Goal ថា៖
ពិតណាស់ ខ្ញុំចង់ចូលលេងនៅព្រឹត្តិការណ៍ Champions League ជាមួយ Chelsea ប៉ុន្តែជំហានដំបូងគឺត្រូវគិតលើការវិលត្រឡប់ទៅលេងនៅអឺរ៉ុបវិញ ខ្ញុំគិតថាខ្ញុំអាចនៅមានឱកាសចូលលេង។ ខ្ញុំសង្ឃឹមថាខ្ញុំនៅតែអាចបង្ហាញទម្រង់លេងល្អដូចនៅទីនេះ ដូច្នេះខ្ញុំដឹងថាគួរតែមានក្លិបខ្លះចង់បានខ្ញុំ។ខ្ញុំមានសម្ពន្ធភាពល្អជាមួយ Chelsea និងអ្នកគាំទ្រ ដូច្នេះបន្ទាប់ពីកុងត្រាផុតកំណត់ ខ្ញុំនឹងពិចារណាលើការវិលត្រឡប់ទៅលេង Chelsea វិញ៕

ប្រភព៖ goal