ផ្លូវការ! Real Madrid ប្រកាសពីការនាំយកតារាឆ្នើមនៅ Bundesliga រូបនេះដោយចុះកុងត្រា៥ឆ្នាំ

//s9.kh1.co/0e/0ec33c56ccec8fcbdaa260929475c5c786ce1ba0.jpg
កីទ្បា

 ២៩-ឧសភា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

Real Madrid បាននាំយកខ្សែការពារពី Bundesliga រូបនេះជាផ្លូរការ

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បានប្រកាសជាផ្លូវការថាក្លិបបាននាំយកខ្សែការពារ David Alaba ពី Bayern Munich ដោយជោគជ័យ ហើយគេបានចុះកុងត្រាចំនួន៥ឆ្នាំជាមួយក្លិបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ David Alaba 
ខ្សែការពារ David Alaba 

កីឡាករសញ្ជាតិអូទ្រីសរូបនេះបានបដិសេធមិនបន្តកុងត្រាថ្មីជាមួយ Bayern Munich បន្ទាប់ពីចំណាយពេលនៅទឹកដី Allianz Arena ចំនួន១២ឆ្នាំ ខណៈ មានពាក្យចចាមអារ៉ាមជាច្រើនថា Real Madrid ព្យាយាមតាមបញ្ចុះបញ្ចូលគេហើយពេលនេះក្លិបក៏បាន បញ្ជាក់ជាផ្លូវការ។

ខ្សែការពារ David Alaba 
ខ្សែការពារ David Alaba 

Alaba នឹងក្លាយជាកីឡាករ Real Madrid ចាប់ពីរដូវកាលថ្មីនេះតទៅ ដោយគេទទួលបានដល់ទៅ ២សែនផោន(ស្មើនឹងប្រមាណ២សែន៨ម៉ឺនដុល្លារ)ក្នុងមួយសប្តាហ៍ឯណោះ។

ខ្សែការពារ David Alaba 
ខ្សែការពារ David Alaba 

យ៉ាងណាមិញ David Alaba នឹងបង្ហាញមុខជាផ្លូវការនៅនឹងមុខអ្នកគាំទ្ររបស់ Real Madrid ក្រោយព្រឹត្តិការណ៍ Euro ចប់សព្វគ្រប់ ខណៈគេក៏ត្រូវបានក្រុមជម្រើសជាតិអូទ្រីសកោះហៅផងដែរ។

ខ្សែការពារ David Alaba 
ខ្សែការពារ David Alaba 

គួរបញ្ជាក់ថាកីឡាករវ័យ២៨ឆ្នាំរូបនេះធ្លាប់ឈ្នះពានចំនួន២៧ពានជាមួយ Bayern Munich ដោយក្នុងនោះមានពាន Bundesliga ចំនួន១០ បូកបញ្ចូលទាំងពាន Champions League ពីរដង និងត្រូវបានរាប់បញ្ចូលក្នុង FIFA Team of The Year ចំនួន៣ដងក្នុងការបង្ហាញខ្លួនសរុបចំនួន៤៣១ប្រកួត៕

ខ្សែការពារ David Alaba លើកពាន UCL 
ខ្សែការពារ David Alaba លើកពាន UCL 

ប្រភព thesun

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប់

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T