កីឡាករ Chelsea រូបនេះនឹងប្រកាសចាកចេញពីក្លិបក្រោយ ការប្រកួត UCL ចប់សព្វគ្រប់

//s9.kh1.co/9e/9e21237baed1df477fc224b08771cdc6919a8a16.jpg
កីទ្បា

 ២៨-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធ chelsea រូបនេះនឹងផ្ទេរទៅ AC Milan នៅរដូវកាលក្រោយ

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ មានកីឡាករ Chelsea ពីរបីនាក់ដែលអាចនឹងចាកចេញពីទឹកដី Stamford Bridge ហើយម្នាក់ក្នុងនោះគឺខ្សែប្រយុទ្ធ Olivier Giroud ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Olivier Giroud
ខ្សែប្រយុទ្ធ Olivier Giroud

តាំងពីលោកគ្រូបង្វឹក Thomas Tuchel មកដឹកនាំគឺ Giroud ដែលមានអាយុ៣៤ឆ្នាំមិនសូវមានឱកាសបានបង្ហាញមុខលើទីលានប៉ុន្មានទេ បើទោះបីជាគេនៅតែលេងបានល្អនិងបានស៊ុតបញ្ចូលទីជារឿយៗក៏ដោយ ហើយសារព័ត៌មាន Calciomercato បានបង្ហើបឲ្យដឹងថា កីឡាករសញ្ជាតិបារាំងរូបនេះនឹងចាកចេញពីក្លិបពិតមែន។

ខ្សែប្រយុទ្ធ Olivier Giroud
ខ្សែប្រយុទ្ធ Olivier Giroud

មានពាក្យចចាមអារ៉ាមបាននិយាយថា Olivier Giroud បានព្រមព្រៀងចុះកុងត្រាចំនួន២ឆ្នាំជាមួយ AC Milan ដែលគេអាចទទួលបាន៤លានអឺរ៉ូ(ស្មើនឹងប្រមាណ ៤.៨លានដុល្លារ) ហើយគេក៏បានស្វែងរកផ្ទះនៅ ទីក្រុង មីឡាន បណ្ដើរៗហើយដែរ។

ខ្សែប្រយុទ្ធ Olivier Giroud
ខ្សែប្រយុទ្ធ Olivier Giroud

យ៉ាងណាមិញ គេនៅសល់ការប្រកួតសំខាន់មួយជាមួយ Chelsea នោះគឺការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Manchester City នាថ្ងៃទី៣០ ខែឧសភា នេះហើយទើប Giroud ចង់រង់ចាំរហូតគ្រប់យ៉ាងចប់សព្វគ្រប់ទើបប្រកាសពីការចាកចេញរបស់គេហើយ ក្លិប AC Milan ក៏នឹងចេញមុខបញ្ជាក់ពីការព្រមព្រៀងនេះផងដែរ៕ 

ខ្សែប្រយុទ្ធ Olivier Giroud
ខ្សែប្រយុទ្ធ Olivier Giroud

ប្រភពcaughtoffside

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប់

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T