អង់គ្លេស៖ កាលពីមុន ខ្សែការពារ Andy Robertson ធ្លាប់បង្ហើបថាចង់ព្យួរស្បែកជើងនៅក្លិប Celtic ដែលជាក្លិបគេចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ដំបូងគេបង្អស់ ប៉ុន្តែឥលូវនេះគេបានបង្ហាញអារម្មណ៍ពិតថាចង់ចូលនិវត្តន៍នៅក្លិបហង្សក្រហម Liverpool វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ២៧ឆ្នាំរូបនេះផ្ទេរពីក្លិប Hull City មកទឹកដី Anfield តាំងពីឆ្នាំ២០១៧ និងបានចូលលេងយ៉ាងទៀងទាត់ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Jurgen Klopp និងថែមទាំងបានជួយក្រុមលើកពាន Champions League និង Premier League ក្នុងរយៈពេលពីររដូវកាលមុនផងដែរ ទើបគេមានចំណងជាមួយ Liverpool និងមិនចង់ចាកចេញទៅលេងឲ្យក្លិបណាទៀតនោះឡើយខណៈកុងត្រាបច្ចុប្បន្នរបស់គេជាមួយក្លិបគឺមានសុពុលភាពរហូតដល់ឆ្នាំ២០២៤ឯណោះ។

ថ្លែងប្រាប់ PLZ Soccer ខ្សែការពារសញ្ជាតិស្កុដឡែន៍រូបនេះបានបង្ហើបថា៖
សំណួរនេះមានគេសួរខ្ញុំច្រើនណាស់ គោលដៅរបស់ខ្ញុំគឺចង់ព្យួរស្បែកជើងនៅ Liverpool ហើយខ្ញុំក៏ចង់បញ្ចប់អាជីពនៅទីនេះណាស់ដែរ ប៉ុន្តែខ្ញុំដឹងថាវាពិតជាលំបាកក្នុងការរក្សាទម្រង់លេងឲ្យល្អបែបនេះរហូត យើងនឹងរង់ចាំឲ្យពេលវេលាជាអ្នកសម្រេច។ឥលូវនេះខ្ញុំនៅសល់កុងត្រាច្រើនឆ្នាំ ខ្ញុំចង់ស្នាក់នៅទីនេះជារៀងរហូត ហើយខ្ញុំចង់ចូលនិវត្តន៍នៅទីនេះដែរ ប៉ុន្តែខ្ញុំដឹងថាបើសិនជាខ្ញុំរក្សាកាយសម្បទាឲ្យនៅរឹងមាំ ខ្ញុំនឹងអាចសម្រេចគោលដៅនេះ ប៉ុន្តែការពិតទៅ ពេលអ្នកឈានចូលវ័យ៣០ឆ្នាំឡើង អ្វីគ្រប់យ៉ាងនឹងផ្លាស់ប្ដូរតែខ្ញុំពិតជាចង់ចូលនិវត្តន៍នៅទីនេះមែន។

ប្រភព៖ goal
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប់