មនុស្សល្អៗ ឆាប់ស្លាប់ម្ល៉េះ? តារាល្បីៗ សម្តែងភាពសោកស្តាយ ក្រោយឮដំណឹង ស៊ិន​ ឧត្តម​ផល្លា ស្លាប់

//s9.kh1.co/23/23e63b5b09540ef6973acfdd888535df249230c4.jpg
តារា & កម្សាន្ដ

 ២៨-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មនុស្សល្អៗ ស្លាប់តែងមានគេស្តាយស្រណោះ ក្រោយឮដំណឹង ស៊ិន ឧត្តមផល្លា ស្លាប់ភ្លាម មិត្តរួមអាជីព សម្តែងទុក្ខសោក ស្ទើរគ្រប់គ្នា

រាជធានីភ្នំពេញ ៖ នឹកស្មានមិនដល់សោះ ទើបតែឃើញ បង្ហោះសារមើលទៅ សុខភាពបានធូរបន្តិចទៅហើយ តែស្រាប់ ពេលនេះ បែរជាឮដំណឹងទទួលមរណភាពទៅវិញ ធ្វើឲ្យមិត្តរួមអាជីព បងប្អូនមហាជន សម្តែងការស្តាយស្រណោះ ជាពន់ពេក ក្រោយដឹងដំណឹងដ៏សែន សោកស្តាយមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបន្ថែមថា អតីតតារាស្រីរូបនេះ បានតស៊ូនឹង ជំងឺមហារីករាប់ឆ្នាំហើយ តែទើបនឹង ប្រកាសឲ្យមហាជនដឹងឮ ក្នុងរយៈពេលថ្មីៗ មិនដល់២ខែផង ស្រាប់តែពេលនេះ ត្រូវទទួលដំណឹងក្រៀមក្រំបែបនេះ។

គួរបញ្ជាក់ផងដែរថា អតីតតារាស្រី ស៊ិន ឧត្តមផល្លា ជារៀមច្បងម្នាក់ ក្នុងចំណោមរៀមច្បងគម្រូផ្សេងទៀត ក្នុងវង់សិល្បៈ ដែលទទួលបានការគាំទ្រជាខ្លាំង ទាំំងអត្តចរឹក និងសមត្ថភាព ធ្វើឲ្យអ្នករួមអាជីពទាំងអស់ គោរពឲ្យតម្លៃដល់អតីតតារាសម្តែងរូបនេះជាខ្លាំង បើទោះបី បានឃ្លាតឆ្ងាយពីចំណោមសិល្បៈ ច្រើនឆ្នាំក៏ដោយ ជាមួយគ្នានេះ គ្រាន់តែទទួលដំណឹងនេះ តារាខ្មែរជាច្រើន បានសម្តែងអារម្មណ៍តក់ស្លុត នឹកស្មានមិនដល់យ៉ាងដូច្នេះ។

សូ ដានីតា 
សូ ដានីតា 
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ឆៃ លីដាឡែន
ឆៃ លីដាឡែន
សាវិន ហ្វីលីព
សាវិន ហ្វីលីព
ស៊ឹម សុភណ្ឌ័
ស៊ឹម សុភណ្ឌ័
កូនស្រី
កូនស្រី
អ្នកស្គាល់គ្នា
អ្នកស្គាល់គ្នា
ខាត់ សុឃីម
ខាត់ សុឃីម
ញ៉ែម សុគន្ធ
ញ៉ែម សុគន្ធ
យ៉ែម សំអូន
យ៉ែម សំអូន
ទឹម រដ្ឋា
ទឹម រដ្ឋា
Pao Ploy
Pao Ploy
ឆៃ លីដាឡែនសាវិន ហ្វីលីពសូដា នីតាយ៉ែម សំអូនទឹម រដ្ឋា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T