ឥណ្ឌា បង្កើតព្រះកូរ៉ូណាពីរអង្គ ទុកសម្រាប់បួងសួងសុំឲ្យចៀសឆ្ងាយពីជំងឺកូវីដ-១៩

//s9.kh1.co/6d/6dac87f3282841cb04787a5101f94dd7ddface0f.jpg
សង្គម

 ២៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមអាចារ្យហិណ្ឌូ នៅវិហារមួយកន្លែង បានបួងសួងទៅកាន់ព្រះកូរ៉ូណាចំនួនពីរអង្គជារៀងរាល់ថ្ងៃ ជាកិច្ចប្រឹងប្រែងទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩។

ឥណ្ឌា៖ ក្រុមអាចារ្យហិណ្ឌូ នៅវិហារ Kamatchipuri Adhinam បានបួងសួងទៅកាន់ព្រះកូរ៉ូណាចំនួនពីរអង្គជារៀងរាល់ថ្ងៃ ជាកិច្ចប្រឹងប្រែងទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ខណៈប្រទេសកំពុងរងការឆ្លងរាលដាលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបចម្លាក់ព្រះចំនួនទាំងពីរអង្គនេះ ហៅថា “Corona Devi” ត្រូវបានគេរៀបចំឡើងនៅភាគខាងត្បូងនៃទីក្រុង Coimbatore ប្រទេសឥណ្ឌា ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ដោយបានសម្លាប់មនុស្សជាង១០០,០០០នាក់ទូទាំងប្រទេសក្នុងរយៈពេលបួនសប្តាហ៍ចុងក្រោយនេះ។

បើទោះជាពេលនេះ វិហារត្រូវបានបិទទ្វារក៏ដោយ ក៏ខាងក្រុមអាចារ្យនាំគ្នាគោរពនៅពីមុខព្រះកូរ៉ូណាទាំងពីរអង្គ ដែលមួយអង្គធ្វើឡើងពីថ្ម និងមួយអង្គទៀតធ្វើឡើងពីឈើ។ ហើយអាចារ្យ បានថ្វាយអាហារ សូត្រធម៌បួងសួងដើម្បីបញ្ឈប់ជំងឺរាតត្បាត និងស្រង់ទឹករមៀត ទឹកដោះគោដល់ព្រះផងដែរ។

យ៉ាងណា ក្រុមអាចារ្យ នឹងបួងសួងដល់ព្រះកូរ៉ូណាទាំងពីរអង្គបន្ដទៀត ចំនួន៧សប្ដាហ៍បន្ថែម ដោយសង្ឃឹមថាអ្វីៗនឹងអាចល្អប្រសើរ។ ហើយបើយោងតាមសារព័ត៌មាន Worldometer បានឲ្យដឹងដែរថា ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩សរុបចំនួនជាង២៧លាននាក់ ស្លាប់៣១៨,៨២១នាក់ និងជាសះស្បើយជាង២៤លាននាក់ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពពេលកំពុងបួងសួង
ទិដ្ឋភាពពេលកំពុងបួងសួង
ទិដ្ឋភាពពេលកំពុងបួងសួង
ទិដ្ឋភាពពេលកំពុងបួងសួង
ទិដ្ឋភាពពេលកំពុងបួងសួង
ទិដ្ឋភាពពេលកំពុងបួងសួង
ទិដ្ឋភាពពេលកំពុងបួងសួង
ទិដ្ឋភាពពេលកំពុងបួងសួង
ព្រះកូរ៉ូណា
ព្រះកូរ៉ូណា

ដើម្បីទទួលបានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

ប្រភព: deccanherald.com / worldometers.info

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T